Social Icons

Wednesday, September 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លទ្ធិ​ប្រជាធិបតេយ្យ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​និរន្តរ៍ - Democracy in Cambodia requires permanent attention


លោក បាន គីមូន​ អគ្គលេខាធិការ​ អង្គការសហ​ប្រជាជាតិ​ នៅ​ពេល​ផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នក​យកព័ត៌មាន​​ Reuters កាលពីពេល​កន្លងមក​។ រូប Reuters


Wednesday, 12 September 2012

ថ្ងៃ នេះ យើង​នាំ​គ្នា​ក្រឡេក​មើល​រយៈ​កាល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ដែល​ជា​ឆ្នាំ​ពោរ ​ពេញ​ដោយ​ព្រឹត្តិ​ការណ៍​ គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន​ ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។ វា​ជា​ដំណើរ​រឿង​កំពុង​បន្ត​រៀបរៀង ចារ​ដោយ​ប្រជាជន ដែល​ទាម​ទារ​ចង់​បាន​សេចក្តី​ថ្លៃថ្នូរ ​និង​សិទ្ធិ​មនុស្ស ចង់​បាន​ការ​បញ្ចប់​អំពើ​ពុក​រលួយ ចង់​បញ្ចេញ​សំឡេង​អំពី​អនាគត​របស់​ខ្លួន ចង់​បាន​ការងារ ចង់​បាន​យុត្តិធម៌​និង​ការ​ចែក​រំលែក​អំណាច​នយោបាយ​ឲ្យ​បាន​ត្រឹម ត្រូវ។


ដំណើរ​រឿង​របស់​ពួក​គេ​ គឺ​ទើប​តែ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ​។ លទ្ធិ​ប្រជាធិបតេយ្យ​មិន​មែន​បង្កើត​បាន​​ ក្នុង​ពេល​តែ​មួយ​យប់​នោះ​ទេ ហើយ​វា​ក៏​មិន​អាច​កសាង​បាន​ក្នុង​ពេល​មួយ​ឆ្នាំ ឬ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​បោះឆ្នោត​មួយ​ដង ឬពីរ​ដង​នោះ​ដែរ​។ លទ្ធិ​ប្រជាធិបតេយ្យ ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​និរន្តរ៍ និង​ដោយ​ផ្ចិតផ្ចង់​ដើម្បី​កសាង​វា​ឡើង។ យ៉ាង​ណា​មិញ កាល​ណា​វា​បោះ​ជំហាន​ចេញ​ដំណើរ​ទៅ​មុខ​ហើយ មិន​អាច​វិល​ត្រឡប់​បែរ​ក្រោយ​វិញ​បាន​ទេ​។

កំណែ​ទម្រង់​ត្រូវ​តែ​ធ្វើ​ ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា​។ ប្រជាជន មិន​ចង់​បាន​ការ​គ្រប់គ្រង​អំណាច​បែប​ផ្តាច់​ការ​និយម​ទៀត​ទេ។ ពួក​គេ​ចង់​បាន​ពិភពលោក​ ប្រកប​ដោយ​គុណធម៌​មួយ​ ដែល​ផ្តល់​សិទ្ធិ​និង​ឱកាស ក្រោម​របប​នីតិរដ្ឋ សង្គម​ស៊ីវិល​រស់​រវើក និង​វិស័យ​ឯកជន​ស្វាហាប់​មួយ ទ្រទ្រង់​ដោយ​ស្ថាប័ន​រដ្ឋ​ដែល​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គណនេយ្យ​ភាព​។ ការ​សន្ទនា​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​សមាស​ភាគ​សង្គម​ គឺជា​ភាព​ចាំបាច់។ពិពិធកម្ម​គឺជា​កម្លាំង។


យើង​ត្រូវ​តែ​ធ្វើ​ការ​ជំរុញ​ឲ្យ​មាន​ពហុភាគ​និយម និង​ការ​ពារ​សិទ្ធិ​របស់​ជនជាតិ​ភាគ​តិច និង​​ជន​ងាយ​រងគ្រោះ។

ស្ត្រី ត្រូវ​តែ​ជា​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​ដើម្បី​កសាង​លទ្ធិ ប្រជាធិបតេយ្យ ទៅ​ថ្ងៃ​អនាគត។ ស្ត្រី​បាន​ស្ថិត​នៅ​ជួរ​មុខ​នៃ​ចលនាការ​ប្រែប្រួល​ជា​ច្រើន​កន្លង​មក នេះ។ ស្ត្រី​មាន​សិទ្ធិ ក្នុង​ការ​បញ្ចេញ​សំឡេង​លើ​បញ្ហា​អភិបាល​កិច្ច ​ និង​ការ​ធ្វើ​សេចក្តី​សម្រេច។ គេ​ត្រូវ​តែ​នាំ​គ្នា​ស្តាប់ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំឡេង​របស់​យុវជន។
វា​ពិត​ជា មាន​ភាព​ចាំបាច់ នឹង​ធ្វើ​ដូច្នេះ​ណាស់​ នៅ​ពេល​ដែល​សម្ពាធ​ជ្រាលជ្រៅ​ផ្នែក​ប្រជាសាស្ត្រ កំពុង​កើត​មាន​នៅ​ជុំវិញ​ពិភពលោក​។ កាល​ណា​ ពួក​គេ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ទស្សន​វិស័យ​ងងឹត​អាប់អួ ទៅ​ថ្ងៃ​មុខ និង​រដ្ឋាភិបាល​ដែល​ខ្វះ​ការ​អើពើ ចំពោះ​ពួក​គេ យុវជន​នឹង​ចាត់​សកម្មភាព​ដោយ​ខ្លួន​ឯង​ ដើម្បី​កំណត់​អនាគត​របស់​គេ​ហើយ​។


ការ​អប់រំ​អំពី​លទ្ធិប្រជាធិបតេយ្យ ជា​មូលបទ ក្នុង​ការ​ប្រារព្ធ​ទិវា​នៅ​ឆ្នាំ​នេះ។ វា​ជា​មូលដ្ឋាន​ពង្រឹង ដល់​បុរេលក្ខ​ខណ្ឌ​ទាំង​អម្បាល​ម៉ាន​ខាង​លើ​នេះ ហើយ​ក៏​មាន​សារៈ​សំខាន់​ជា​សារវ័ន្ត​ សម្រាប់​ជោគជ័យ យូរ​អង្វែង​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​។ វា​ពិត​ជា​មាន​ភាព​ចាំបាច់​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រជាជាតិ​ទាំង​អស់ រួម​ទាំង​ប្រជាជាតិ ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី​ក្តី មាន​វ័យ​ចំណាស់​ក្តី រឹងមាំ ឬ​ផុយ​ស្រួយ​ក្តី យល់​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ ហើយ​វា​កាន់​តែ​ចាំបាច់​ជា​ពិសេស​ទៅ​ទៀត​ ក្នុង​បណ្តា​ប្រទេស​ដែល​ទើប​នឹង​សម្រេច​បាន​សមិទ្ធផល​ប្រជាធិបតេយ្យ​នា ពេល​ថ្មីៗ​នេះ ដើម្បី​កុំ​ឲ្យ​វឌ្ឍនភាព ដែល​ទទួល​បាន​នោះ​របេះ​របោច​បាត់បង់​ទៅ​វិញ​។

អង្គការ ​សហ​ប្រជាជាតិ​ ប្តេជ្ញា​ចិត្ត​មោះមុត​ ធ្វើ​ការ​ជា​មួយ​ដៃ​គូ​ទាំង​អស់ ដើម្បី​អភិវឌ្ឍ​កិច្ច​ផ្តួច​ផ្តើម ជា​សកល និង​ក្នុង​មូលដ្ឋាន​ទាំង​ឡាយ​ ដែល​លើក​កម្ពស់​ការ​អប់រំ​ អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​កិច្ច​ផ្តួច​ផ្តើម​អប់រំ​នានា និង​ជា​ធាតុ​ផ្សំ​មួយ​នៃ​យុទ្ធសាស្ត្រ​អភិបាល​កិច្ច​យូរ​អង្វែង។ ចូរ​យើង​នាំ​គ្នា កសាងភាព​ជា​ដៃ​គូ រវាង​អ្នក​ឯកទេស​អន្តរជាតិ​ក្នុង​វិស័យ​អប់រំ និង​បណ្តា​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ទម្លាប់​អនុវត្ត​ល្អៗ អំពី​លទ្ធិ​ប្រជាធិបតេយ្យ។ ចូរ​យើង​នាំ​គ្នា​អភិវឌ្ឍ​វប្បធម៌​នៃ ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ការ​ស្វែងរក​នូវ​ឱកាស​នានា ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី និង​គាំទ្រ​ទៅ​ដល់​បណ្តា​ប្រទេស​ក្នុង​ការ​រៀបចំ​តាក់តែង កម្មវិធី និង​វិធីសាស្ត្រ​សម្រាប់​ការ​អប់រំ​ហ្វឹកហ្វឺន។


ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ឆ្នាំ​នេះ ចូរ​យើង​នាំ​គ្នា​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​ របស់​យើង​ទាំង​អម្បាល​ម៉ាន ជំរុញ​បេសកកម្ម​នេះ​ ទៅ​មុខ​ទៀត​។ ចូរ​យើង​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​នាំ​ការ​អប់រំ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ ទៅ​ដល់​មនុស្ស​គ្រប់​រូប ហើយ​ជា​ពិសេស​ ដល់​សង្គម​ទាំង​ឡាយ​ កំពុង​ឆ្លង​កាត់​អន្តរកាល​ដែល​ត្រូវ​ការ​វា​ជា​ទីបំផុត​។

អគ្គ​លេខា​ធិការ​ អង្គ​ការ​សហ​ប្រជាជាតិ សារ​ក្នុង​ទិវា​អន្តរ​ជាតិ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។