Social Icons

Tuesday, September 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជន​វៀត​ណាម​ជាប់​ចោទ​សម្លាប់​ប្រពន្ធ ធ្វើ​អត្តឃាត​នៅ​ស្នង​ការ​ប៉ូលិស

កណ្តាលៈ ជន​សង្ស័យ​ជា​ឃាតក​ជន​ជាតិ​វៀត​ណាម​ម្នាក់​បាន​ធ្វើ​អត្តឃាត នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន ក្នុង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​កាល​ពី​យប់​ថ្ងៃ​ទី១៤ ខែ​កញ្ញា បន្ទាប់​ពី​បាន​សាក​សួរ​រួច ហើយ​ឆ្លើយ​សារ​ភាព​ថា ខ្លួន​បាន​សម្លាប់​ប្រពន្ធ​ព្រោះ​តែ «ការ​ប្រចណ្ឌ»។
ការធ្វើ​អត្តឃាត​ របស់​ជន​ជាតិ​វៀត​ណាម​អាយុ​៣៧​ឆ្នាំ កើត​ឡើង​ក្រោយ​ពី​ប៉ូលិស​ខណ្ឌ​ទួល​គោក​ចាប់​ខ្លួន​ជន​សង្ស័យ កាល​ពី​ថ្ងៃ​ទី១៣ កញ្ញា ពី​បទ​ជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ដោយ​បាន​សម្លាប់​ប្រពន្ធ​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៦ សីហា នៅ​ស្រុក​កៀន​ស្វាយ ក៏​ព្រោះ​តែ​ខឹង​នឹង​ប្រពន្ធ​ក្បត់​ចិត្ត លួច​មាន​ប្រុស​ថ្មី។
លោកឧត្តមសេនីយ៍ ​ត្រី អ៊ាវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ជន​ជាប់​សង្ស័យ ង្វៀន យ៉ាំង​ជិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជន​ជាតិ​វៀត​ណាម ត្រូវ​នគរ​បាល​ប្រចាំ​ការ​ប្រទះ​ឃើញ​ស្លាប់​កាល​ពី​ម៉ោង​១២ កន្លះ រំលង​អ្រធាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ដោយ​ប្រើ​ក្រណាត់​រឹត.ក រួច​ជ្រមុជ​ក្បាល​ក្នុង​អាង​ទឹក ឱ្យ​ថប់​ដង្ហើម​ស្លាប់។
លោកបញ្ជាក់​ ថា ៖ «យើង​មាន​ការ​ភ្ញាក់​ផ្អើល និង​សោក​ស្តាយ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ជន​សង្ស័យ​ធ្វើ​អត្ត​ឃាត នៅ​ក្នុង​បន្ទប់​យ៉ាង​ដូច្នេះ។ នេះ​ជា​អំពើ​អត្តឃាត​គិត​ទុក​ជា​មុន ...»។
លោក​បន្តថា ជន​នេះ​នៅ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន បាន​រៀប​រាប់​ដោយ​មិន​លាក់​លៀម​ប្រាប់​មន្ត្រី ប៉ូលិស​ក្នុង​ពេល​ជិះ​រថយន្ត​បញ្ជូន ពី​ភ្នំពេញ មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​ថា៖ «ខ្លួន​ចង់​តែ​ស្លាប់​មិន​ចង់​ជាប់​គុក​ទេ និង​ថា គេ​បាន​ប៉ុន​ប៉ង​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​បី​ថ្ងៃ​មុន​ការ​ចាប់​ខ្លួន​ បាន​របស់​សមត្ថ​កិច្ច​ទៅ​ទៀត តែ​មិន​បាន​សម្រេច ប៉ុន្តែ ទី​បំផុត​គេ​ធ្វើ​អត្ត​ឃាត​ទាល់​តែ​បាន ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន ​និង​សារភាព​ទោស​កំហុស​របស់​ខ្លួន​រួច»។
តាម​ចម្លើយ​របស់ ង្វៀន យ៉ាំង​ជិន មូល​ហេតុ​ដែល​នាំ​ឱ្យ​គាត់​សម្លាប់​ប្រពន្ធ​ដោយ​សារ​តែ​ប្រពន្ធ​ឈ្មោះ ង្វៀន ធី​ហ្វឿង អាយុ​៣៧​ឆ្នាំ បាន​ក្បត់​ចិត្ត​ទៅ​ស្រឡាញ់​ប្រុស​ផ្សេង។
សពប្រពន្ធ​ត្រូវ​ខ្លួន​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ជា​ច្រើន​កន្លែង រួច​បាន​អូស​ទម្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​មួយ។
ប៉ូលិសបាន ​ឱ្យ​ដឹង​ដែរ​ថា សព​ស្ត្រី​រង​គ្រោះ​ត្រូវ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី២៨ សីហា ក្នុង​ប្រឡាយ​ទឹក ហើយ​ប៉ូលិស​ក៏​បាន​ចុះ​ធ្វើ​កោសល្យ​វិច័យ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ដល់​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន និង​ឈាន​ដល់​ការ​ចាប់​ខ្លួន យ៉ាំង​ជិន កាល​ពី​រសៀល​ថ្ងៃ​ទី១៣ ខែ​កញ្ញា នៅ​ខណ្ឌ​ទួល​គោក ភ្នំពេញ៕
 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។