Social Icons

Wednesday, September 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កម្ពុជាមិនមែនជាប្រទេសសំរាប់ឆ្លងកាត់គ្រឿងញឿនទេ តែជាកន្លែងផលិតតើ

សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ទំនិញ​មួយ​កុងតឺន័រ មាន​សារធាតុ​គីមី​រាវ​ទម្ងន់ ១៦.៤០០ គីឡូក្រាម នៅ​កំពង់ផែ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​

ថ្ងៃទី 12 កញ្ញា 2012,

ខេត្តព្រះសីហនុ: មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ម្នាក់ បាន​និយាយថា នៅក្នុង​ទីលាន​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​នាំ​វត្ថុធាតុដើម​ប្រភេទ​គីមី​រាវ​មួយ បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ ជួយ​គាស់​កុងតឺន័រ ពិនិត្យ​ទំនិញ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​។ ចំពោះ​ករណី​របៀបនេះ វា​ពិតជា​កម្រ​កើត​មាន​ណាស់ សម្រាប់​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញចូល តាម​ច្រក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។​
​ ​ប្រភព​ដដែល​បាន​ បន្តថា សម្រាប់​អ្នក​ទំនិញ​ចេញ​ចូល តាម​ច្រក​មួយ​នេះ កន្លងមក ក៏​ដូច​សព្វថ្ងៃ គឺមាន​តែ​អ្នក​រត់ការ និង​ម្ចាស់​ទំនិញ អង្វរ​សមត្ថកិច្ច ដោយ​វិធី​សូកប៉ាន់​ជា​លុយកាក់ មិន​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​មើល​ទំនិញ​របស់​ខ្លួន​នោះ​ទេ សូម្បី​តែ​កន្លែង​ស្គេ​ន ក៏​មាន​ការ​សូកប៉ាន់​ដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ បែរ​ជា​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​សមត្ថ​កិច្ច​ចម្រុះ​ពិនិត្យ​ទំនិញ នាំ​ចូល​របស់​ខ្លួន​ទៅ​វិញ​។​
​ ​​ប្រភព​ដដែល បាន​បន្តថា ចំពោះ​កុងតឺន័រ​ទំនិញ ដែល​ត្រូវ​ពិនិត្យ​មាន​ចំណុះ ៤០ ហ្វី​ប មាន​លេខ REGU30933875.22G1 ក្នុងនោះ មាន​សារធាតុ​គីមី​រាវ ឈ្មោះ toptex ចំនួន ៨០ ធុង មាន​ទម្ងន់ ១៦.៤០០ គីឡូក្រាម ដែល​ក្រុមហ៊ុន​ឈ្មោះ ស៊ា​ង រុយ​ស៊ា​ង ( XIANG RUI XIANG,CO,LTD ) ចេញពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ដោយ​ឆ្លងកាត់​ប្រទេស​សាំង​ហ្គា​ពួ ដឹក​ដោយ​កប៉ាល់​ឈ្មោះ THANABHUM និង​ចូល​មក​ដល់​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ ។​
​ ​​ក្រោយពី​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ ពិនិត្យ​រួច​ហើយ ជា​លទ្ធផល​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការអះអាង​របស់​ក្រុម​សមត្ថកិច្ច បាន​និយាយថា យក​ទៅ​មន្ទីរពិសោធន៍​ពិនិត្យ​សិន ទើប​ដឹង​ច្បាស់​។​
​ ​​ សូមបញ្ជាក់ ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា កន្លងទៅនេះ ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​រកឃើញ​សារធាតុ​ផ្សំ​ក្នុង​ការផលិត​ថ្នាំញៀន​មួយ កុងតឺន័រ នៅក្នុង​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ម្តង​រួចមកហើយ​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។