Social Icons

Wednesday, September 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ព័តមានពីទួលក្រសាំង៖ រឿងខេត្តក្រចេះជាអន្ទាក់កំទេច ស ខេង សំលាប់ក្រុម ជាស៊ីម បង្ហើយ ក្រៅពីការបង្រ្កាបអ្នកប្រឆាំងនឹងរបប ហ៊ុន សែន



យើងបានដឹងហើយថា បក្សប្រជាជនមានពីរក្រុមប្រឆាំងគ្នាគឺក្រុមលោក ជា ស៊ី

ម និង ក្រុម លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានបំបាក់ក្រុមលោក ជា ស៊ីម ជាបន្តបន្ទាប់។ជាក់ស្តែង ដូចជាដកតំណែង លោក កែ គីមយ៉ាន ចាប់លោក ម៉ក់ តារា ចាប់ក្រុមទីប្រឹក្សា និងប្រធានអង្គរក្ស លោក ជា ស៊ីម ដាក់គុក ម្តងមួយៗ រហូតដល់ក្រុមលោក ជា ស៊ីម នៅសល់តែលោក ជាស៊ីម និងលោក ហេង សំរិន ជាអ្នកមានគ្មានអំណាច ហើយក្នុងក្រុមនេះមានតែលោក ស ខេង តែម្នាក់គត់ដែលនៅ​មានអំណាច។ ពេលនេះសូម្បី តែមេអង្គរក្សរបស់លោក ជា ស៊ីម ក៏ជាមនុស្សនៅក្នុងកងអង្គរក្សរបស់ លោក ហ៊ុន សែន ដែរ។ 

ពេលនេះនៅតែ លោក សខេង ម្នាក់ប៉ុណ្ណោះ ដែល លោក ហ៊ុន សែន ត្រូវកំទេច។ មូលហេតុ ដើម្បីដាក់ទោសលោក​ ស ខេង គឺគេបានរៀបចំរួចហើយ នេះបើតាមព័ត៌មានពីផ្ទៃក្នុងស្និទ្ធនិងកងអង្គរក្សនិងចារកម្មរបស់ លោក ហ៊ុន សែន។ ពោលគឺ​រឿងទាក់ទងនឹងការបង្រា្កបប្រជាជននៅខេត្តក្រចេះ ដែលចោទថាប្រជាជន ចង់ធ្វើអបគមន៍។ ក្នុងការបង្រ្កាបនោះ គឺមាន​កុមារីម្នាក់អាយុ១៤ ឆ្នាំ ឈ្មោះ ហេង ចិន្តា ត្រូវបានសំលាប់ នឹង មនុស្សមួយចំនួនទៀតត្រូវបានរងរបួស និងចាប់ចង។ ក្នុងពេលនោះដែរលោក ស ខេង ក៏បាននិយាយថា ការសំលាប់ក្មេងស្រី នោះគឺជារឿងត្រឹមត្រូវ ហើយវាជាការចាំបាច់ ដែលត្រូវតែបង្រ្កាប។ 

ការបង្រ្កាបនោះ គឺតស្ថិតនៅក្រោមបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលមានលោក ស ខេង ជាអ្នកបញ្ជា។ លោក ហ៊ុន សែន បានប្រើវីធីសាស្រ្តព្រួញមួយបាញ់បានសត្វបី មិនត្រឹមតែសត្វពីរទេ។ពោលគឺ ៖ ១) បង្រ្កាបអ្នកប្រជាធិបតេយ្យ ដោយចាប់ លោក ម៉ម សូណង់ដូ, ២) បង្រ្កាបនិងធ្វើជាការព្រមានដល់ប្រជាជនដែលតែងតែតវ៉ារឿងដីធ្លីប្រឆាំង​នឹងនយោបាយ​ដីសម្បទាន​សេដ្ឋកិច្ចរបស់គាត់, និង៣) ក្នុងករណីមានការដាក់សម្ពាធខ្លាំងពីអន្តរជាតិនិងការតវ៉ាខ្លាំងពី​ប្រជាជនទាមទារ​រកយុត្តិធម៌ឲ្យក្មេងស្រី និងមានការរិះគន់បញ្ហាប្រព័ន្ធយុត្តិធម៌ធ្ងន់ធ្ងរនៅកម្ពុជា លោក ហ៊ុន សែន នឹងដាក់ទោសលើលោក ស ខេង។ បើលោក ស ខេង ប្រឆាំង គាត់នឹងមានទោសធ្ងន់ធ្ងរ តែបើលោក ស ខេង ទន់ភ្លន់ដាក់លោក ហ៊ុន សែន ដូចលោក កែ គីមយ៉ាន គាត់នឹងអាចមានទោសត្រឹមតែដកចេញពីតំណែង និងឲ្យកាន់តំណែងនៅកន្លែងផ្សេង​ដែលមិន គំរាមកំហែងដល់ក្រុមខ្លួន។ ពេលនោះលោក ហ៊ុន សែន ចំណេញទាំងសំលាប់ក្រុម លោក ជា ស៊ីម និង បានការគាំទ្រពី ប្រជាជន និងអន្តរជាតិថែមទៀត។ 

ចំពោះរឿងនេះតើបងប្អូនមានឆ្ងល់ទេ ហេតុអ្វីបានជាការបង្រ្កាបនេះ លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទែជាអ្នកធ្វើ ទៅវិញដោយ យកប៉ូលីសជាង១០០០នាក់ទៅបង្រ្កាប? បើសិនវាជារឿងអបគមន៍ពិតមែន ក្រសួងដែលត្រូវចុះទៅបង្រ្កាប គឺក្រសួងការពារជាតិ តែមិនមែនក្រសួងមហាផ្ទែទេ។ ដូច្នេះបងប្អូនអាចយល់ពីកិច្ចកលក្នុងរឿងនេះបាន។

ចំពោះអ្នកស្នងតំណែង លោក ស ខេង តាមអ្នកផ្តល់ព័ត៌មាននោះនិយាយថា អាចមានមនុស្សពីរនាក់ឡើងស្នងតំណែង លោក ស ខេង គឺ អាចជាលោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ ត្រូវជាក្មួយប្រសារ និងជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន និងលោក ប៉ុល សារឿន 
ជាអគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន ។



ទាក់ទងនឹងរឿងនេះគេមិនដឹងថា ក្រុមរបស់លោក ជា ស៊ីម នឹងត្រៀមអ្វីដើម្បីទប់ទល់ល្បិចរបស់ក្រុមលោក ហ៊ុន សែន នោះទេ។ អ្នកផ្តល់ព័ត៌មាននោះក៏បាននិយាយដែរថា បើក្រុមលោក ជា ស៊ីម អស់អំណាចទាំងស្រុងហើយ ក្រុមលោក ហ៊ុន សែន នឹង មិនខ្លាចអ្វីទៀតទេដោយពួកគេអាចនឹងអាចធ្វើព្យុះធ្វើភ្លៀងបានតាមចិត្តនៅកម្ពុជា។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។