Social Icons

Sunday, September 30, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ម៉ម សូណង់ដូ ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​ ២០​ឆ្នាំ


2012-10-01
សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ក្នុង​រឿង​ជម្លោះ​ដី និង​ការ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​តំបន់​អបគមន៍ នៅភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
RFA/Mom Sophon
ប៉ូលិស​ឈរ​ការពារ​មិន​ឲ្យ​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ចូល​ទៅ​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១២។
តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា នេះ ក៏​បាន​ប្រកាស​ផ្ដន្ទាទោស​លោក ប៊ុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ ៣០​ឆ្នាំ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី​ចន្លោះ ១០​ខែ ដល់ ១៥​ឆ្នាំ។
នៅ​ថ្ងៃ​នេះ​ដែរ ពលរដ្ឋ​ប្រមាណ ៣០០​នាក់ នាំ​គ្នា​លើក​បដា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ម៉ម សូណង់ដូ ខណៈ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ប្រកាស​សាលក្រម​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២។
សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​ការពារ​នៅ​ ម្ដុំ​បរិវេណ​តុលាការ។ កំណាត់​ផ្លូវ​ព្រះ​មុនីរ៉េត ចាប់ពី​ភ្លើង​ស្តុប​អាងទឹក​អូឡាំពិក រហូត​ដល់​ភ្លើង​ស្តុប​នាង​គង្ហីង ត្រូវ​បាន​បិទ​មិន​ឲ្យ​មាន​ចរាចរណ៍។
តុលាការ​បាន​បើកសវនាការ​កាត់​ទោស​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។