ព្រហស្បតិ៍ 07 មិថុនា 2012 - 9:31 am | ក.សំណាង | 137 views
3 1
3 1
តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ បានដាក់ការជម្រុញជាថ្មីទៀតដល់អង្គការសហប្រជាជាតិ ឲ្យចាប់ខ្លួនប្រធានាធិបតីស៊ូដង់ទាក់ទងអំពើហិង្សា កាលពីឆ្នាំ ២០០៣ និង២០០៤ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស៣០ម៉ឺននាក់ស្លាប់ ។
យោងតាមទីភ្នាក់ងារព័ត៌មាន REUTERS ថា រដ្ឋអាជ្ញានៃតុការឧក្រិដ្ឋកម្មអន្តរជាតិ បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាជម្រុញប្រទេសនានា និងសមាជិកក្នុងតំបន់ចាប់ខ្លួន អូម៉ា ហាសាន អាលបាស៊ា (Omar Hassan al-Bashir) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ។
លោក ល្វីស ម៉ូរ៉េណូ អូកាំប៉ូ (Luis Moreno-Ocampo) រដ្ឋអាជ្ញាដែលត្រូវបានបញ្ចប់អាណត្តិរបស់លោកនៅខែនេះ នៅតុលាការទីក្រុងឡាអេ បានរាយការណ៏ដោយសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អំពីរឿងក្ដីនេះកាលពីថ្ងៃអង្គារ ។ តែមានសង្ឃឹមតិចតួចណាស់អំពីការចាប់ខ្លួននោះ ដោយសាចិន គាំទ្ររដ្ឋាភិបាលស៊ូដង់ ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចោទប្រកាន់លោក បាស៊ា នៅឆ្នាំ២០០៩ ហើយបានចេញដីកាចាប់ខ្លួនរដ្ឋមន្ត្រីមួយចំនួនទៀត របស់ប្រទេសស៊ូដង់ មានដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក អាបដែល រ៉ាហ៊ីម មូហាម៉េដ ហ៊ូសេន (Abdel Raheem Muhamad Hussen) អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាម៉េដ ហារ៉ូន (Ahmed Haroun) និង មេដឹកនាំក្រុមបះបោរចានចាវីដ (Janjaweed) លោក អាលី គូសាអ៊ីប (Ali Kushayb) ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ដាហ្វូ (Dafur) ភាកខាងលិចនៃប្រទេសស៊ូដង់ ៕

0 comments:
Post a Comment