Social Icons

Thursday, June 7, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

តុលាការ​យួន​កាត់​ទោស​អ្នក​ចែក​ខិតប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​

AddInto AddInto
ព្រហស្បតិ៍ 07 មិថុនា 2012 - 7:42 am | | 292 views

 5 2
តុលាការ​របស់​ប្រទេស​យួន បាន​សម្រេច​កាត់ទោស សកម្មជន​ប្រឆាំង​ម្នាក់​របស់​ខ្លួន​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​​៥​ឆ្នាំ ពី​បទ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ ប្រឆាំង​នឹង​​រដ្ឋាភិបាល​​កុម្មុយនិស្ត​​មួយ​នេះ ។
យោង​តាម​ព័ត៌មានពី The Guardian ឲ្យ​ដឹង​ថា តុលាការ​ប្រទេស​វៀតណាម​ បាន​កាត់ទោស​សកម្មជន​ប្រឆាំង​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ ពី​បទ​ចែក​ខិត្តប័ណ្ណ ប្រឆាំង​រដ្ឋាភិបាល ​។ ​កាសែត ​Kien Thuc របស់​វៀតណាម​ បាន​ចេញ​ផ្សាយ​ថា លោក ផាន់ ង៉ុកទូន (Phan Ngoc Tuan) ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ ចូលរួម​​ជា​មួយ​ក្រុម​ប្រឆាំង និង បុគ្គល​មួយ​​ចំនួន​​ដែល​កំពុង​តែ​​និរទេស​​ខ្លួន ដើម្បី​ការឃោសនា​ប្រឆាំង​និង​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​​នេះ ។
លោក ផាន់ ង៉ុកទូន ត្រូវ​បាន​ចោទ​ប្រកាន់​និង​កាត់​ទោស​​កាល​ពី​ថ្ងៃពុធ ក្នុង​ខេត្ត Ninh Thuan ។ សកម្ម​ជន​រូប​នេះ ក៏​នឹង​ត្រូវ​តុលាការ​ឃុំ​ខ្លួន ក្នុង​ផ្ទះ​រយៈពេល​៣​ឆ្នាំ​​ថែម​ទៀត បន្ទាប់​ពី​ការ​អនុវត្តន៏​ទោស​​ជាប់​គុក​រួច​ ៕  ​

 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។