Social Icons

Monday, June 4, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មេដឹកនាំ​គណបក្ស​ប្រជាជន​មាន​ឈ្មោះ​នៅ​ក្នុង​សំណុំ​រឿង​០០៣

 

AddIntoAddInto
ច័ន្ទ 04 មិថុនា 2012 - 9:25 am | 717 views

4 1

សេចក្តី​រាយ​ការណ៍​មួយ​របស់​កាសែត The Age កាល​ពី​ថ្ងៃ​ម្សិលមិញ​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បច្ចុប្បន្ន ត្រូវ​បាន​គេ​ដាក់​ជា​គោលដៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៃ​សំណុំ​រឿង​០០៣​របស់​តុលាការ​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ។
កាសែត​អូស្រ្តាលី​នេះ បាន​រាយ​ការណ៍​ថា សហចៅ​ក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ ឡូរ៉ង់ កាស្ពឺ អានសឺម៉េត មុន​ការ​លា​ឈប់​បាន​ដាក់​ឈ្មោះ​បុគ្គល​ចំនួន​៤នាក់​ គឺ​លោក ជា ស៊ីម, លោក ហេង សំរិន, លោក ប៉ុល សារឿន និង​លោក អ៊ុក ប៊ុនឈឿន ដែល​ស្ថិត​ក្នុង​ជួរ​​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ថា ជា​អ្នក​ដឹង​ព័ត៌មាន​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​ធ្វើ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​វៀតណាម ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា។
កាសែត The Age បាន​បន្ត​ថា លោក កាស្ពឺ អានសឺមែត បាន​រក​ឃើញ​ការ​វាយ​ប្រហារ​ដោយ​មាន​គម្រោង​ទុក​មុន​ទៅ​លើ​ភូមិ​ស៊ីវិល​ជន​ជាតិ​វៀតណាម​ដែល​ពុំ​មាន​អ្វី​ការពារ​ខ្លួន និង​ការ​សន្មត​ថា ការ​វាយ​ប្រហារ​ស្រដៀង​នេះ​ដទៃ​ទៀត​បាន​កើត​ឡើង​ព្រម​ជាមួយ​នឹង​ភស្តុតាង​នៃ​ការ​ឈ្លានពាន​ជា​ច្រើន​លើក​នៅ​ក្នុង​ទឹក​ដី​វៀតណាម។ ហើយ​ថា ឯកសារ​សម្ងាត់​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​អះអាង​ថា បុគ្គល​ទាំង​៤នាក់​នេះ អាច​នឹង​ដឹង​ព័ត៌មាន​សំខាន់ៗ ដោយ​សារ​តែ​ពួក​គេ​កាន់​តំណែង​ដែល​មាន​អំណាច​ក្នុង​តំបន់​ដែល​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ព្រៃផ្សៃ និង​ខុស​ច្បាប់​នោះ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ឆ្នាំ​មុន ព្រះរាជ​អាជ្ញា​អន្តរជាតិ ដានឌ្រូ ខាយលី ធ្លាប់​បាន​ព្យាយាម​បញ្ចេញ​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៣​នេះ​ទៅ​ដល់​សាធារណៈ​ជន​ ប៉ុន្តែ​ត្រូវ​បាន​ចៅក្រម​ភាគី​កម្ពុជា​បញ្ជា​ឲ្យ​បិទ​មាត់ ដោយ​លើក​ឡើង​ថា សាលាក្តី​ខ្មែរ​ក្រហម​នឹង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ត្រឹម​សំណុំ​រឿង​០០២៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។