ច័ន្ទ 04 មិថុនា 2012 - 7:44 am | សិលាពល | 348 views
5 1
កាលពីម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលគេដឹងថា និយមកណ្ដាលមិនរណបរដ្ឋាភិបាលត្រូវបានហាមប្រាម មិនឲ្យចាក់ផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន និងភាពមិនប្រក្រតីនានាដែលកើតមានអំឡុងការបោះឆ្នោតនោះ ។
វិទ្យុសំបុកឃ្មុំ FM១០៥ , វិទ្យុ FM៩០ , វិទ្យុសារិកា FM១០៦.៥ និងវិទ្យុអង្គរដ្ឋានៅក្នុងខេត្តសៀមរាប ដែលវិទ្យុទាំងអស់នេះ បំរើសេវាផ្សព្វផ្សាយឲ្យវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអា មេរិក(VOA) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាមេរិក ត្រូវបានហាមប្រាម ។
លោក ប៊ុត បូវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៏ នៃ ក្រសួងព័ត៌មានបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ” យើងបានហាមប្រាមមិនឲ្យស្ថានីយ វិទ្យុទាំងអស់នេះ ចាក់ផ្សាយ ពីព្រោះយើងខ្លាចថា វិទ្យុទាំងអស់នេះនឹង ផ្សាយព័ត៌មានលម្អៀង អំពីដំណើការបោះឆ្នោត ឃុំ-សង្កាត់ នេះ ” ។
លោក ខៀវ សួន អគ្គនាយកវិទ្យុ FM៩០ បានថ្លែងថា លោក គ្មានជម្រើស អ្វីក្រៅពីធ្វើតាមសំណើរបស់ក្រសួង ព័ត៌មានទេ ” បើសិនជាយើងមិន ព្រមបិទ គេនឹងប្រើប្រាសកម្លាំងបិទដោយផ្ទាល់..”។
ចំណែលោក អៀត ដារ៉ាវុធ និពន្ធនាយកវិទ្យុសម្លេងប្រជាធិបតេយ្យ FM១០៦.៥ បានថ្លែងថា ” ក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់យើងឲ្យបញ្ឍប់ការផ្សាយ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត , ដូចជាប្រជាពលរដ្ឋ រកមិនឃើញឈ្មោះរបស់ពួកគាត់នៅមណ្ឌលបោះឆ្នោត ហើយមានជនជាតិវៀតណាមដែលនិយាយខ្មែរ មិនច្បាស់ទៅបោះឆ្នោត ” ។
យ៉ាងណាក៏ដោយលោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រិត្យ និង មិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរីនៅកម្ពុជា បានហៅការហាមឃាត់មិនឲ្យវិទ្យុក្នុងស្រុកធ្វើការចាក់ផ្សាយព័ត៌មានពីវិទ្យុអាស៊ីសេរី និង វិទ្យុសម្លេងសហរដ្ឋអាមេរិកថា គឺជាការចាប់ពិរុទ្ធ ” វិទ្យុទាំងនេះ មិនលម្អៀងទេ ។ វិទ្យុទាំងនេះ ផ្តោតលើវិជ្ជាជីវៈរបស់ខ្លួន ” ៕

0 comments:
Post a Comment