Social Icons

Tuesday, June 26, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ឲ្យ​គ្នាប៊ុន រដ្ឋា​ចេញ​មក​សារភាព​​ ហើយ​ឲ្យ​រួច​ទោស



ភ្នំពេញៈលោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ឲ្យ​មនុស្ស​៤នាក់​ចេញ​មក​សារភាព​​កំហុស ឲ្យ​រួច​ទោស បន្ទាប់ពី​មនុស្ស​ម្នាក់​បាន​សារភាព​រួច​ហើយ កាលពីថ្ងៃ​១៦ មិថុនា ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​​ថា​ក្រុមនេះ​ប្រមូល​ផ្តុំ​ពល​រដ្ឋ​មក​រស់នៅ​អាណា​ធិបតេយ្យ​និង​បង្កើត​តំបន់​អបគមន៍​​នៅភូមិ​ប្រម៉ា ខេត្ត​ក្រចេះ។
ក្នុង​សុន្ទរ​កថា​ទៅ​កាន់​ក្រុម​យុវជន នៅ​ថ្ងៃ​នេះ​នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន​ បាន​ថ្លែង​ថា មាន​បក្ខពួក​ម្នាក់​របស់​ក្រុម ប៊ុន រដ្ឋា មេក្លោង​ក្នុង​ការ​បំផុស​បំផុល​ពលរដ្ឋ​ឲ្យ​មក​ចាប់ដី​នៅ​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី​ ស្រុក​ឆ្លូង​ បាន​ចេញ​សារភាព​ជាមួយ​រដ្ឋាភិបាល​ហើយ កាល​ពីថ្ងៃ​១៦ មិថុនា​។ នា​​ពេលនេះ លោក​ស្នើ​ឲ្យ​មនុស្ស​៤នាក់​ទៀត​ក្នុង​នោះ​មាន ប៊ុន រដ្ឋា​ ចេញមុខ​បង្ហាញ​ខ្លួន​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រួច​ការ​ចោទ​ប្រកាន់​។
លោក​ថ្លែង​ថា ៖ «បួន​នាក់​ទៀត​ សូម​ចេញ​ឲ្យ​ឆាប់​បំផុត​ ខ្ញុំ​ទទួល​ខុស​ត្រូវ​។ ​ស្តាប់​ឮថ្ងៃនេះ​សូម​ចេញម៉ោ អត់​មាន​អ្នក​ណា​យក​ទោសពៃរ៍​អី​ទេ​។ យើង​អាច​ដក​ដី​កា តាម​ចាប់ខ្លួន បង្វែរ​ឲ្យ​អស់​លោក​ទៅ​ជា​សាក្សី ព្រោះអស់​លោក​ក៏​ចាញ់​បោក​គេ​ដែរ​»។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។