Social Icons

Wednesday, June 27, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​បឹង​កក់​ទាំង​១៣​នាក់​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង

2012-06-27
អ្នក​បឹង​កក់ ១៣​នាក់ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​រួច​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ។
RFA/Sochivy
ស្ត្រី​អ្នក​បឹង​កក់​ទាំង ១៣​នាក់ ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ បន្ទាប់​ការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។
ការ​សម្រេច​ដោះ​លែង​នេះ គឺ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បើក​សវនាការ​ពិនិត្យ​រឿង​ក្ដី​របស់​អ្នក​ទាំង ១៣ នាក់​នោះ នៅ​ព្រឹក​ថ្ងៃ​ដដែល។ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង ទុក​ជា​បាន​ការ ប៉ុន្តែ​បាន​កែប្រែ​ការ​ផ្ដន្ទាទោស ដោយ​សម្រាល​ទោស​ពី​ការ​ជាប់​គុក ២ ឆ្នាំ ៦ ខែ មក​នៅ ១ ខែ ៣ ថ្ងៃ​វិញ។ បើ​គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​ទាំង ១៣ ត្រូវ​រួច​ខ្លួន​ជា​ស្ថាពរ​ហើយ។
ការ​សម្រេច​សម្រាល​ទោស​ខាង​លើ​នេះ គឺ​ដោយសារ​អង្គ​ជំនុំជម្រះ​សាលាឧទ្ធរណ៍​យល់​ថា ពួក​គាត់​ទាំង ១៣​នាក់​ជា​ស្ត្រី មិន​សូវ​ចេះ​ដឹង ល្ងឹតល្ងង់ ហើយ​មាន​កូន​ច្រើន​នៅ​ក្នុង​បន្ទុក។

​បឹង​​កក់ ៣០៥
អ្នក​បឹង​កក់​អបអរ​សាទរ​ក្រោយ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​តំណាង​របស់​ខ្លួន​ទាំង ១៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។ RFA/Khiev Dara

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។