ដោយ ឡេង ម៉ាលី
2012-06-11
សាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទ ទី១១ ខែមិថុនា បន្តស្ដាប់សាក្សីអាយុ ៥៧ឆ្នាំ ឈ្មោះ ខឹម ងន ជាអតីតយុទ្ធជនមួយរូបនៅក្រសួងការបរទេស ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។សាក្សី ខឹម ងន ត្រូវបានអង្គជំនុំជម្រះសួរដេញដោលអំពីហេតុការណ៍ទូទៅ ដែលគាត់ធ្លាប់ដឹងទាំងមុនរបបខ្មែរក្រហម និងនៅក្នុងអំឡុងរបបខ្មែរក្រហម។
សាក្សី ខឹម ងន នៅថ្ងៃច័ន្ទ នេះ ត្រូវបានមេធាវីការពារជនជាប់ចោទ នួន ជា គឺលោក ម៉ៃឃើល ផេសមេន (Michiel Pestman) សួរដេញដោលអំពីចម្លើយរបស់គាត់ដែលធ្លាប់ផ្ដល់ឱ្យបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០០៤។ ក្នុងចម្លើយរបស់គាត់នៅពេលនោះ ត្រូវបានគេកត់ត្រាថា គាត់បានឃើញអតីតមេដឹកនាំខ្មែរក្រហមសំខាន់ៗ មួយចំនួនជួបប្រជុំគ្នាជាញឹកញាប់។
មេធាវី ម៉ៃឃើល ផេសមេន លើកយកចម្លើយក្នុងឯកសារនោះមកអានឡើងវិញ ដើម្បីបញ្ជាក់សាក្សី ខឹម ងន៖ «តើលោករាប់មន្ត្រីធំៗ ហ្នឹងបានទេ ហើយលោកនិយាយថា តាម៉ុក អៀង សារី ហើយច្រើនណាស់អ្នកធំៗ។ សំណួរ៖ ចុះ នួន ជា ម៉េចដែរ? លោកឆ្លើយថា៖ នួន ជា នៅទីនោះដែរ។ និយាយដោយសង្ខេប គឺ ហ៊ុន សែន អីហ្នឹង។ ប៉ុល ពត ឃើញទាំងអស់។ តាយើងទាំងអស់ហ្នឹង»។
យើងសង្កេតឃើញថា ជារឿយៗ ក្រុមមេធាវីការពារជនជាប់ចោទ នួន ជា តែងព្យាយាមរកភស្តុតាង ដែលពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកនិយាយនៅក្នុងសំណុំរឿងខ្មែរក្រហម។
ទោះជាយ៉ាងនេះក្ដី សាក្សី ខឹម ងន បានបដិសេធចម្លើយដែលលើកឡើងដោយមេធាវី ម៉ៃឃើល ផេសមេន៖ «ចាំទេថា លោកបានជជែកជាមួយនរណាម្នាក់អំពីការប្រជុំហ្នឹង កាលពីឆ្នាំ២០០៤? ចម្លើយ៖ ២០០៤?! ទេខុសនឹងសំណួរខ្ញុំឆ្លើយហើយលោកពូ! ២០០៤ ពិភាក្សាអីហ្នឹង ដូចជាគ្មានទេ។ ជួនកាលវាភ្លេចដែរ។ តែចំពោះខ្ញុំដូចជាគ្មានទេ តាមសំណួរហ្នឹង»។
ការបដិសេធរបស់សាក្សី ខឹម ងន បានធ្វើឱ្យមេធាវី ម៉ៃឃើល ផេសមេន មានមន្ទិល ដូចសាក្សីមុនៗ ដែរ៖ «សាក្សី! តើលោកខ្លាចក្នុងឆ្លើយទាក់ទងទៅនឹងការចូលរួមប្រជុំរបស់លោក ហ៊ុន សែន ដែលថាក្នុងសម័យដែលលោកធ្វើការនោះ? សម័យខ្មែរក្រហមនុះ?»។
សំណួរនេះត្រូវបានប្រធានចៅក្រមជំនុំជម្រះ លោក និល ណុន បញ្ជាមិនឱ្យសាក្សីឆ្លើយទេ។
លោក និល ណុន ថ្លែងថា ដំណើរការជំនុំជម្រះនៅសម្រាប់សប្ដាហ៍នេះ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មឆ្លាស់គ្នា រវាងសាក្សី សៅ សារុន និងសាក្សី លេខ ៤៨៨៕

0 comments:
Post a Comment