ដោយ ទីន ហ្សាការីយ៉ា
2012-06-12
ប្រធានគណបក្ស សម រង្ស៊ី និងប្រធានគណបក្ស សិទ្ធិមនុស្ស គ្រោងនឹងជួបគ្នា ដើម្បីពិភាក្សាអំពីបញ្ហារួបរួមគ្នាឲ្យទៅជាគណបក្សតែមួយ នៅថ្ងៃទី១៦ និង១៧ ខែកក្កដា ខាងមុខ។ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់ដៃជាមួយនឹងប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុងពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរ នៅឯទីស្នាក់ការរបស់គណបក្សសមរង្ស៊ីក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ១៥ មករា ២០០៩។
លោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស មានប្រសាសន៍ថា គណបក្ស សិទ្ធិមនុស្ស បានឯកភាពជាមួយគណបក្ស សម រង្ស៊ី ជាផ្លូវការហើយថា ថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី នឹងជួបគ្នានៅក្នុងខែកក្កដា។ ប៉ុន្តែយ៉ាងនេះក្ដី លោក កឹម សុខា មិនទាន់បញ្ជាក់ទីកន្លែងដែលគណបក្សទាំងពីរនឹងជួបគ្នាថា នៅប្រទេសណានៅឡើយ។
គណបក្សទាំងពីរបានឯកភាពគ្នាជួបគ្នានៅថ្ងៃទី១៦ និង១៧ ខែកក្កដា នេះ នៅបន្ទាប់ពីប្រធានគណបក្ស សម រង្ស៊ី ស្ដីទី លោក គង់ គំា បានចេញលិខិតអញ្ជើញលោក កឹម សុខា ទៅជួបពិភាក្សាការងារស្ដីពីការបង្រួបបង្រួមនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ និង៣០ មិថុនា។
លោក កឹម សុខា បានបញ្ជាក់ថា មូលហេតុសំខាន់ដែលលោកលើកពេលថ្ងៃជួបគ្នានេះ ដោយសារតែថ្នាក់ដឹកនាំគណបក្ស សិទ្ធិមនុស្ស មានកិច្ចការរវល់កិច្ចការចាំបាច់ ពិសេសចាំរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាផ្លូវការ ដើម្បីរៀបចំក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួន។
គណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១០ មិថុនា បានចេញសេចក្ដីណែនាំដល់សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃគណបក្ស សិទ្ធិមនុស្ស ឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ របស់ខ្លួន៕

0 comments:
Post a Comment