ដោយ វោហារ ជាតិ
2012-05-15
នៅពេលដែលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតចូលមកដល់ អ្នកនយោបាយខ្មែរ បានបង្កើនផ្ញើសារនយោបាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនកាន់តែខ្លាំងឡើងតាមមធ្យោបាយផ្សេងៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី
ស្របពេលនេះដែរអ្នកនយោបាយនានាក៏ឆ្លៀតឱកាសឌឺដងដាក់គ្នា ដើម្បីដណ្ដើមប្រជាប្រិយរៀងៗខ្លួន។ លើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹករឿងចាស់រវាងគូប្រកួតប្រជែងរបស់លោកជាមួយមេបក្សជំទាស់។
សារនយោបាយគឺជាចំណីអារ
ម្មណ៍មួយដ៏សំខាន់ចំពោះអ្នកធ្វើនយោបាយ និងអ្នកគាំទ្រនយោបាយ ជាពិសេសនៅក្នុងពេលប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោតម្ដងៗ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយលោកអាចារ្យជាច្រើនរយនាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រំលឹករឿងសង្គ្រាមពាក្យសម្ដីនយោបាយរបស់លោក ជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុននេះ ដោយលើកឡើងថា មេបក្សជំទាស់រូបនោះលែងមានសមត្ថភាពប្រកួតប្រជែងផ្នែកនយោបាយជាមួយលោកទៀតហើយនៅពេលនេះ។
គេនៅចាំបានថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរើសនាយករដ្ឋមន្ត្រីកន្លងទៅ លោក សម រង្ស៊ី បានឃោសនាទាក់ទាញប្រជាពលរដ្ឋឲ្យបោះឆ្នោតដូរថ្នាក់ដឹកនាំរដ្ឋាភិបាល គឺដូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង ហើយបោះឆ្នោតឲ្យបក្ស សម រង្ស៊ី ឈ្នះឆ្នោត។
នៅក្នុងយុទ្ធនាការនោះ លោកបានប្រើពាក្យស្លោកនយោបាយថា៖ «បើមាន សែន អត់ ស៊ី បើមាន ស៊ី អត់ សែន» ដែលឃ្លានេះ អ្នកនយោបាយមួយចំនួនបានកាត់យល់ថា ស៊ី គឺលោក សម រង្ស៊ី ហើយ សែន គឺឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឯង។
ឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅនិរទេសខ្លួននៅបរទេស បានប្រតិកម្មថា លោកនៅតែមានសមត្ថភាពប្រកួតប្រជែងនយោបាយជាមួយលោកនាយករដ្ឋមន្ត្រីដូចមុនដដែល តែគ្រាន់តែលោកមិនចង់ឆ្លើយឆ្លងសារជានយោបាយជាមួយ។
លោក សម រង្ស៊ី សព្វថ្ងៃកំពុងរស់នៅបរទេសមិនអាចចូលស្រុកបានដោយតុលាការខ្មែរបានកាត់ទោសកំបាំងមុខពីបទដកតម្រុយបង្គោលព្រំដែននៅខែវិច្ឆិកា ឆ្នាំ២០០៩ ដែលបោះដោយភាគីកម្ពុជា-វៀតណាម និងកម្ពុជា នៅខេត្តព្រៃវែង៕

0 comments:
Post a Comment