Social Icons

Monday, January 16, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រធានាធិបតី​អាមេរិក​គ្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

 

2012-01-16
ប្រទេស​កម្ពុជា ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) ដែល​គ្រោង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
AFP/Photo
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
នៅ​ឆ្នាំ​២០១២ នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ជា​លើក​ទី​២ នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
ដំណើរ​ទស្សនកិច្ច​ខាង​មុខ​នេះ គឺ​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ចូសិប យន់ ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ុជ បូរិទ្ធិ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ុជ បូរិទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កម្ពុជា​មាន​កិត្តិយស​ធំធេង និង​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត៖ «ការ​ចូល​រួម​របស់​ប្រធានាធិបតី​អូបាម៉ា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ​នៅ​លើ​ទឹក​ដី​កម្ពុជា របស់​យើង មាតុ​ភូមិ​កម្ពុជា​នេះ គឺ​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា មាន​ការ​ល្អ​ប្រសើរ​ខ្លាំង​ណាស់»
ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ចូសិប យន់ បាន​មាន​ប្រសាសន៍​ថា យើង​បាន​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន​អំពី​តួនាទី​អាស៊ាន ធ្វើ​ឡើង​នៅ​កម្ពុជា៖ «ទិស​ដៅ​នៃ​កម្មវិធី​របស់​យើង គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​កសាង​ទំនាក់​ទំនង​នៅ​ឆ្នាំ​២០១២​នេះ។ នេះ​ជា​ពេល​វេលា​ដ៏​ល្អ»
នៅ​មុន​ការ​ធ្វើ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ខាង​មុខ​នេះ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្រ្តី គ្រោង​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​មីនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។
រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជា​ឧបនាយករដ្ឋមន្រ្តី បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក តាម​រយៈ​លោក ចូសិប យន់ ឲ្យ​លុប​ចោល​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ចំនួន​ជិត ៤០០​លាន​ដុល្លារ​អាមេរិក នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គ្រប់គ្រង​ដោយ​សេនាប្រមុខ លន់ នល់។
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ធ្លាប់​បាន​ប្រកាស​សុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា លុប​ចោល​បំណុល​នេះ ដោយ​លោក​ចាត់​ទុក​ថា ជា​បំណុល​កខ្វក់ ហើយ​សុំ​ឲ្យ​បង្វែរ​បំណុល​នេះ មក​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​វិញ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក កំពុង​តែ​ពិចារណា​នៅ​ឡើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។