Social Icons

Saturday, January 14, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កូន​ប្រុស​ហ៊ុន សែនត្រូវ​តម្លើង​ឋានៈ​បន្ថែម​ក្នុង​ជួរ​កង​ទ័ព

កូន​ប្រុស​ទីពីរ​របស់​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ប្រកាស​តម្លើង​ឋានៈ​ថ្មី​ ព្រម​ជាមួយ​នឹង​ការ​ទទួល​បាន​តំណែង​សំខាន់​ក្នុង​ក្រសួង​ការពារ​ជាតិ។
លោក ហ៊ុន ម៉ានិត ដែល​មាន​ឋានៈ​ជា​វរសេនីយ៍​ទោ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​តម្លើង​ឋានៈ​ជា វរសេនីយ៍ឯក ព្រម​ទាំង​ទទួល​បាន​តំណែង​ជា​នាយករង នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​យោធា នៃ​អគ្គបញ្ជាការ​ផង​ដែរ។
ជា​មួយ​​គ្នា មន្រ្តី​យោធា​សំខាន់ៗ​ចំនួន​៣រូប​ទៀត ក៏​ត្រូវ​គេ​ប្រកាស​តម្លើង​ឋានៈ​ និង​តួនាទី​​បន្ថែម​ផង​ដែរ ក្នុង​នោះ​មាន​ ឧត្តម​សេនីយ៍ ជា តារា ដែល​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ត្រូវ​បន្ថែម​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​យោធា, ឧត្តម​សេនីយ៍ សុខ ភាព ត្រូវ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ឧត្តមសេនីយ៍​ឯក សៀក សុជាតិ ត្រូវ​តែងតាំង​ជា​នាយក​ទីចាត់ការ​ព្រំដែន នៃ​អគ្គបញ្ជាការ​ក្រសួង​ការពារ​ជាតិ៕


0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។