ទាហានការពារក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ ធីធីវាយ (TTY) របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី បានបាញ់រះទៅលើប្រជាពលរដ្ឋ ៦នាក់ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសធ្ងន់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ក្នុងរឿងជម្លោះដីធ្លី។
អំពើហិង្សានេះកើតឡើងបន្ទាប់ប្រជាពលរដ្ឋបានជួបប្រជុំគ្នាតវ៉ាប្រឆាំងនឹងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលបានឈូសឆាយប៉ះពាល់លើដីចម្ការរបស់ពួកគាត់។
បច្ចុប្បន្នប្រជាពលរដ្ឋបានបិទផ្លូវជាតិលេខ ៧៦អា ពីស្រុកស្នួល ខេត្តក្រចេះ ទៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីស្នើឲ្យមានកិច្ចអន្តរាគមន៍ និងជួយរកដំណោះស្រាយជូនពួកគាត់។ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នឹងបន្តបិទផ្លូវនេះ រហូតដល់មានដំណោះស្រាយពីរដ្ឋាភិបាល។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យដោះស្រាយជម្លោះនេះឲ្យបានឆាប់។



0 comments:
Post a Comment