អាជ្ញាធរបង្រ្កាបដោយហិង្សានិងចាប់ឃុំខ្លួនក្រុមអ្នកតរ៉ាដីធ្លីនៅបុរីកីឡា
©RFI/ ស៊ីវ ចាន់ណា
នៅថ្ងៃពុធ ទី៤មករានេះ ចៅក្រមស៊ើបសួរ របស់តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនអ្នកភូមិបុរីកីឡាចំនួន ៨ នាក់ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរ រុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង ៣០០ គ្រួសារ កាលពីព្រឹកថ្ងៃទី៣មករាម្សិលមិញ។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនានិងបទ ប្រឆាំងនឹងអ្នករាជការសាធារណៈ។ ក្នុងព្រឹត្តិការណ៍ ដែលអាជ្ញាធរសមត្ថកិច្ចបង្ក្រាបដោយហិង្សានិងចាប់ឃុំខ្លួនក្រុម អ្នកតវ៉ាដីធ្លីនៅបុរីកីឡាក្រុងភ្នំពេញ នាំឲ្យអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអាជ្ញាធរ ព្រមទាំងអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធីលើជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃនោះ។
បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួន ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាងប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចចម្រុះ នៅបុរីកីឡា កាលពីថ្ងៃ៣មករាម្សិលមិញ អ្នកភូមិបុរសកីឡា ប្រុសស្រី ចាប់ពីអាយុ ១៧ ឆ្នាំ ដល់អាយុ ៥៣ ឆ្នាំ ចំនួន ៨នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃ៤មករានេះ។
ចៅក្រមតុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកភូមិបុរីកីឡា ដែលបានធ្វើបាតុកម្មការពារដីផ្ទះរបស់ខ្លួន ពីបទប្រើអំពើហិង្សា និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ ហើយនៅល្ងាចថ្ងៃទី៤មករានេះ តុលាការបានសម្រេចឃុំខ្លួនពលរដ្ឋទាំង៨នាក់ នៅពន្ធនាគារព្រៃស។
ដោយឡែក បុរស ៣នាក់ ដែលជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបាន ប៉េអឹមចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៣មករា ឆ្នាំ២០១២ បានត្រូវប៉េអឹម អប់រំ និងដោះលែងឲ្យមានសេរីភាពវិញហើយ។ អង្គរក្សទាំង៣នាក់នោះ មានផ្ទះនៅក្នុងប្លុកបុរីកីឡា ដែលអាជ្ញាធរ បានវាយកម្ទេច កាលពីថ្ងៃម្សិលមិញ។
កាលពីព្រឹកថ្ងៃ៣មករាម្សិលមិញ កងកម្លាំងប្រដាប់អាវុធចម្រុះ បានប្រើអំពើហិង្សា ដើម្បីបណ្ដេញប្រជាពលរដ្ឋក្រីក្រ ដោយបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន នៅក្នុងតំបន់បុរីកីឡា ខាងជើងស្តាតអូឡាំពិក។ កងកម្លាំងប្រដាប់អាវុធប្រមាណ ៥០០ នាក់ ប្រដាប់ដោយអាវុធ ខែល និងដំបង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងប្រើឡានទឹក បាញ់បង្ក្រាបលើប្រជាពលរដ្ឋតវ៉ា មុននឹងប្រើប្រាស់អេស្កាវ៉ាទ័រ វាយកម្ទេចផ្ទះតូចៗរបស់ប្រជាពលរដ្ឋជាង ៣០០ គ្រួសារ។
ហេតុការណ៍នោះ មានការគប់ដុំថ្មដាក់គ្នា បណ្តាលឲ្យរបួសទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ។
នៅថ្ងៃទី៤មករានេះ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោល ទោសជាបន្តបន្ទាប់ចំពោះទង្វើរបស់អាជ្ញាធរសមត្ថកិច្ចចម្រុះ។ តាមសង្គមស៊ីវិល ការប្រើប្រាស់កងកម្លាំងសាធារណៈ មកគំរាមកំហែង និងវាយកំទេចផ្ទះសំបែងរបស់ប្រជាពលរដ្ឋយ៉ាងឃោរឃៅបែបនេះ គឺជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាភ្នាក់ងាររបស់រដ្ឋ ការពារប្រជាពលរដ្ឋនោះឡើយ។
ចំណែកគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា នៅថ្ងៃ៤មករានេះ ដោយថ្កោលទោសចំពោះសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាល ហើយបានទម្លាក់កំហុសលើរដ្ឋាភិបាល ដែលអសមត្ថភាព និងគ្មានឆន្ទៈក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនៅបុរីកីឡា ជិតមួយទស្សវត្សរ៍មកហើយ។
ទំនាស់ដីធ្លីនៅបុរីកីឡា រវាងប្រជាពលរដ្ឋចំនួន ១.៧៧៦ គ្រួសារ ជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច បានកើតឡើងតាំងពីឆ្នាំ២០០៤ ខណៈដែលក្រុមហ៊ុនបានទទួលសិទ្ធិអភិវឌ្ឍន៍លើផ្ទៃដីទំហំជាង ៤ ហិកតា ដោយសន្យាថា សាងសង់អគារចំនួន ១០ នៅក្នុងតំបន់បុរីកីឡា សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ជាការដោះដូរ។ ប៉ុន្ដែក្រុមហ៊ុនផានអ៊ីម៉ិច មិនបានបំពេញកិច្ចសន្យារបស់ខ្លួនឡើយ។
នៅថ្ងៃពុធនេះ ក្រុមប្រជាពលរដ្ឋ ដែលអាជ្ញាធរបានវាយកម្ទេចផ្ទះនៅបុរីកីឡា ត្រូវបានគេបង្ខំឲ្យឡើងឡាន ទៅតាំងទីលំនៅថ្មី នៅភ្នំបាត ខាងក្រោយភ្នំឧដុង្គ ក្នុងខេត្តកណ្តាល និងមួយកន្លែងទៀត ត្រូវគេដឹកទៅកាន់ទួលសំបូរ ក្នុងខណ្ឌដង្កោ ជាយក្រុងភ្នំពេញ៕

0 comments:
Post a Comment