ផ្ទះ អ្នកភូមិបុរីកីឡា ឥឡូវនេះមើលទៅនៅសល់សុទ្ធតែកម្ទេចកម្ទីរាបដល់ដី។ កាលពីថ្ងៃអង្គារ អ្នកភូមិបុរីកីឡា បានប៉ះទង្គិចជាមួយសមត្ថកិច្ចនៅពេលដែលសមត្ថកិច្ច ចាប់ផ្តើមឈូសកម្ទេចផ្ទះរបស់ពួកគេ។ រូបថត ហេង ជីវ័ន
លោក វ៉ា ពន្លក កងទ័ពនៅព្រះវិហារមករៀបការចំថ្ងៃគេរុះរើ។ រូបថត ចរិយា
ក្មេងៗកូនអ្នកភូមិបុរីកីឡាពីម្សិលមិញ ក្រោយពីរុះរើផ្ទះ។ រូបថត ជីវ័ន
តំណាងរាស្ត្របក្សប្រឆាំងជួបជាមួយប្រជាជនម្សិលមិញ។ រូបថត ជីវ័ន
ប៉េអឹមកំពុងរុះរើផ្ទះខណៈពេលដែលពលរដ្ឋកំពុងកើតទុក្ខព្រួយពីជោគវាសនាអនាគត។ រូបថត Will Baxter
កូនអ្នកបុរីកីឡា ពេលជម្លៀសដល់ទួលសំបួរ។ រូបថត លីណា
ស្រ្តីកូនខ្ចីដើរសម្លឹងមើលរបស់របរបាត់បង់។ រូបថត ជីវ័ន
អ្នកភូមិជាប់ចោទត្រូវដាក់ខ្នោះនាំទៅសួរនៅតុលាការ។ រូបថត មិនា
អ្នកភូមិចុះពីឡាន ពេលដឹកដល់ភូមិទួលសំបួរ។ រូបថត លីណា
កុមារា-កុមារី ពីម្សិលមិញ ឈរនៅពីមុខគំនរផ្ទះរបស់ពួកគេដែលត្រូវបានកម្ទេច។ ចរិយា
ស្ត្រី ចំណាស់អ្នកភូមិបុរីកីឡា យួរអីវ៉ាន់ឡើងឡានទាំងក្តីអស់សង្ឃឹម ដោយសារសមត្ថកិច្ចបង្ខំ។ រូបថត ហេង ជីវ័ន
Thursday, 05 January 2012
ឃុត សុភចរិយា និង គឹម យុទ្ធណា
The Phnom Penh Post
ភ្នំពេញៈ ក្រុមហ៊ុនផានអ៊ីម៉ិច និងកងកម្លាំងសមត្ថកិច្ចចម្រុះ បានជម្លៀសប្រជាពលរដ្ឋក្នុងសហគមន៍បុរីកីឡាជាង ២០០ គ្រួសារ ទៅកាន់ភូមិទួលសំបួរ នៅជាយក្រុងភ្នំពេញ និងភូមិភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីការឈូសឆាយវាយកម្ទេចផ្ទះអ្នកភូមិ ដែលបណ្តាលឲ្យកើតមានអំពើហិង្សា យ៉ាងខ្លាំងក្លា បណ្តាលឲ្យរងរបួសទាំងសមត្ថកិច្ច ទាំងអ្នកភូមិ។
រថយន្តដឹកទំនិញជាង ១០ គ្រឿង ត្រូវបានគេរៀបចំជាស្រេច កាលពីព្រឹកព្រលឹមម្សិលមិញ ជាមួយនឹងក្រុមកម្មកររបស់ក្រុមហ៊ុនជាង ១០០ នាក់ រួមទាំងកម្លាំងសនិ្តសុខ និងកងកម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ សរុបប្រមាណជាង ៣០០ នាក់ បាននាំគ្នាលើកអីវ៉ាន់ អ្នកភូមិ បោះចូលក្នុងរថយន្ត ដើម្បីបង្ខំឲ្យម្ចាស់ទ្រព្យទាំងនោះចេញទៅកាន់ទីតាំងថ្មី ដែលអ្នកភូមិមិនចង់ទៅ។
គ្រឿងចក្រ បានឈូសកាកសំណល់នៃផ្ទះបាក់បែក ដែលនៅសេសសល់ពីការឈូសកម្ទេចកាលពីម្សិលម្ង៉ៃ សម្រែកក្មេងយំរកឪពុកម្ដាយ ដែលតាមរកមើលអីវ៉ាន់របស់ខ្លួន ដែលគេអូសទីណាត់ទីណែងយកទៅដាក់ឡាន លាយឡំនឹងសំឡេងស្រែកតវ៉ាជម្នះមិនព្រមចាកចេញរបស់អ្នកភូមិមួយ ចំនួន បានធ្វើឲ្យគេនឹកស្រមៃទៅដល់ព្រឹត្តិការណ៍ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដែលកងទ័ពស្លៀកខ្មៅពាក់ខ្មៅ របស់ខ្មែរក្រហម បានចាប់ផ្តើមបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង។














0 comments:
Post a Comment