
លោក គង់ គំា សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសម រង្ស៊ី
ភ្ញៀវ ប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី១៥ តុលានេះ គឺលោក គង់ គំា សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្ស សម រង្ស៊ី។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោក គង់ គំាមិនបានភ្ញាក់ផ្អើលនឹងការចាកចេញរបស់សមាជិកគណបក្សសម រង្ស៊ីមួយចំនួន ទៅចុះចូលជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខាទេ។ យោងតាមលោក គង់ គំា មូលហេតុដែលនំាឲ្យមានអ្នកដើរចេញពីគណបក្សសម រង្ស៊ី គឺផ្តើមចេញពីការថ្នំាងថ្នាក់ចំពោះតួនាទី និងពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមគ្នានេះ លោក គង់ គំាមិនញញើតនឹងចោទគណបក្សប្រជាជនកម្ពុជា និងគណបក្សសិទ្ធិមនុស្ស ថាបានរួមគំនិតគ្នាដើម្បីបំបែកគណបក្សសម រង្ស៊ី៕



0 comments:
Post a Comment