Social Icons

Friday, December 30, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប៉ូលិស​ចាប់​ខ្លួន​បុរស​៣​នាក់​នៅ​បាត់ដំបង


2011-12-29
តុលា​ការ​ខេត្ត​បាត់ដំបង បាន​បញ្ជូន​អ្នក​ភូមិ​បី​នាក់​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បន្ទាប់​ពី​តុលា​ការ​បាន​ធ្វើ​ការ​សាក​សួរ​នៅ​ព្រឹក​ថ្ងៃពុធ ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១១​នេះ។
លោក ឌឹម សារឿន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​សម​រង្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា អ្នកភូមិ​ទាំង​បី​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ ដោយ​ចោទ​ប្រកាន់​ពី​បទ​រារាំង​កង​កម្លាំង​មាន​សមត្ថ​កិច្ច ដែល​ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​មួយ​អង្គ​នៅ​វត្ត​បាយ​ដំ​រាំ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។
ប្រជា​ពល​រដ្ឋ​ឈ្មោះ សង ង៉ុក រស់​នៅ​ភូមិ​បាយដំរាំ ឃុំ​ឈើ​ទាល បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ សង ឃឿត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ឈ្មោះ សង សែ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវ​ជា​កូន​របស់ សង ឃឿត រស់​នៅ​ភូមិ​បាយដំរាំ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​ឈ្មោះ សួរ រស់ នៅ​ភូមិ​តា​សួង ឃុំ​បាយដំរាំ​ដូចគ្នា។ អ្នក​ទាំង​បី​នាក់ ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​សារ​តែ​បាន​ធ្វើ​សកម្មភាព​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះ​ សង្ឃ​មួយ​អង្គ​ព្រះ​នាម គឿន រ៉ាវី នៅ​ក្នុង​វត្ត​បាយដំរាំ ៖ «គេ​ចាប់​ គាត់​អំពី​ការ ប៉ា​ខ្ញុំ និង បង​ខ្ញុំ និង​ការពារ​លោក មិន​ឲ្យ​ខាង​សមត្ថកិច្ច ចាប់ និយាយ​ឲ្យ​ចំ​ទៅ លោក ស្មោះត្រង់​ញោម​ៗ​ជួយ​ការ​ពារ សមត្ថកិច្ច​បាន​ប្រើ​ដំបង​ឆក់​វ៉ៃ​ដាក់​ខ្នោះ​ឲ្យ​សន្លប់»
ព្រះ​អង្គ គឿន រ៉ាវី ដែល​កម្លាំង​អាជ្ញាធរ​ចាប់​និមន្ត​ចេញ​ពី​វត្ត​បាយដំរាំ​យក​ទៅ​ដាក់​នៅ​វត្ត ​ពោធិ​វាល ត្រូវ​បាន​សាលា​គណ​ខេត្ត ចាប់​បង្ខំ​ឲ្យ​ព្រះ​អង្គ​សឹក​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។