Social Icons

Sunday, November 27, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​ភូមិ​បឹង​កក់​ធ្វើ​អត្តឃាត - A resident of Boeung Kak Lake committed suicide


2011-11-23
Radio Free Asia

ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ទឹក​សម្លាប់​ខ្លួន។ ប្រភព​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​រស់​នៅ​ជិត​ខាង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​នោះ​ដោយសារ​អស់​សង្ឃឹម​ក្នុង​ការ​តវ៉ា​រក្សា​កម្មសិទ្ធិ​ ផ្ទះ​ដែល​ខ្លួន​រស់​នៅ​ជា​យូរ​ឆ្នាំ​មក​ហើយ។

ស្ត្រី​ឈ្មោះ ជា តារា ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា បាន​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ កាល​ពី​យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បន្សល់​កូន​តូចៗ ២​នាក់។

រូបថត​ថ្ងៃ​២៣ វិច្ឆិកា ឆ្នាំ​២០១១ ដោយ វិទ្យុ​អាស៊ីសេរី/អ៊ុក សាវបូរី

A resident of Boeung Kak Lake committed suicide by jumping into the river. Her relatives and neighbors indicated that she committed suicide because she was hopeless in her protest to keep her property in which she lived for many years.

According to her relatives, Mrs. Chea Dara jumped from the Chroy Changvar bridge in the evening of 22 November 2011. She is survived by two young children. The following photos were taken on 23 November 2011 by RFA's Uk Savborey.

 ស្វាមី ​របស់​លោកស្រី ជា តារា យំ​ឈរ​អោប​កូន​ទាំង​ពីរ ដោយ​សោក​សង្រេង​ប្រពន្ធ​របស់​លោក។ Mrs. Chea Dara's husband cries while holding his two children.
 ស្វាមី ​របស់​លោកស្រី ជា តារា អុជ​ធូប​មុខ​រូបថត​ប្រពន្ធ​លោក។ Mrs. Chea Dara's husband burns incense in front of his wife's picture
 កូន ​ប្រុស​របស់​លោកស្រី ជា តារា សំពះ​រូបថត​ម្ដាយ នៅ​ឯ​លំនៅ នា​តំបន់​បឹង​កក់។ Ms. Chea Dara prays in front of his mom's photo in Boeung Kak Lake.
 កូន​ប្រុស​យំ​សួរ​រក​ម្ដាយ។ Mrs. Chea Dara's son cries looking for his mom.
 ប្រជាពលរដ្ឋ ​នៅ​តំបន់​បឹង​កក់ ចូល​រួម​អុជ​ធូប នៅ​មុខ​រូបថត​លោកស្រី ជា តារា។ Boeung Kak Lake residents pray in front of Mrs. Chea Dara's picture.
 អ្នក​ភូមិ​ផ្ដល់​បទសម្ភាសន៍​អ្នក​យក​ព័ត៌មាន។ Boeung Kak Lake residents respond to reporters' questions.
 អ្នក ​ភូមិ​បឹង​កក់​ម្នាក់​ទៀត ដួល​សន្លប់​ពេល​ដឹង​ដំណឹង​ការ​ធ្វើ​អត្តឃាត​របស់​លោកស្រី ជា តារា។ A Boeung Kak Lake resident passed out after learning of Mrs. Chea Dara's suicide.

តំណាងរាស្ត្រ អ្នកស្រី មូរ សុខហួរ និង​អ្នក​ភូមិ​បឹង​កក់ ដើរ​ដង្ហែ​ក្បួន​ទៅ​ស្ពាន​ជ្រោយ​ចង្វារ ដើម្បី​បន់​ស្រន់​ឲ្យ​សាកសព​អណ្ដែត​ពី​ទឹក​មក​វិញ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។