ដោយ មឿង ទុម
2011-11-28
អាជ្ញាធរក្រុងហាណូយចាប់ឃុំបាតុករវៀតណាមយ៉ាងតិច ១០នាក់ ដែលគាំទ្រសំណើសុំឲ្យមានច្បាប់ថ្មីស្ដីពីការធ្វើបាតុកម្ម។
ពល រដ្ឋវៀតណាមមានគ្នាប្រមាណ ៣០នាក់ ដើរធម្មយាត្រាក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីគាំទ្រសំណើបង្កើតច្បាប់ស្ដីពីការធ្វើបាតុកម្ម
សំណើរបស់លោក ង្វៀន ធ្វើឡើងក្នុងបំណងដាក់បញ្ចូលសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ឲ្យឋិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ព្រោះថា រដ្ឋធម្មនុញ្ញបានអនុញ្ញាតឲ្យមានការធ្វើបាតុកម្ម។ ប៉ុន្តែនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ថា សំណើនេះក៏ត្រូវប្រឆាំងនឹងឥរិយាបថ និងសកម្មភាពទាំងឡាយណា ដែលរំខានដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមជាអ្នកធ្វើសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការធ្វើបាតុកម្មនេះ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឲ្យដឹងថា តាំងពីចុងឆ្នាំ២០០៩ មក កងសន្តិសុខវៀតណាមបានចុះចាប់ពួកអ្នករិះគន់នយោបាយរបស់រដ្ឋាភិបាល វៀតណាម បើទោះបីរិះគន់ដោយសន្តិវិធីក្ដី ក្នុងនោះមានអ្នកខ្លះត្រូវជាប់ពន្ធនាគាររយៈពេលយូរ៕



0 comments:
Post a Comment