- Monday, 21 November 2011 15:58
- ឃួន លក្ខិណា
លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅរសៀលថ្ងៃចន្ទនេះថា ក្រោយពីទទួលបានការត្រួតពិនិត្យ និងព្យាបាល សុខភាពរបស់ជនរងគ្រោះទាំង ១១នាក់នោះ ក្នុងនោះមានក្មេងចំនួន ៨នាក់ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះ រៀងៗខ្លួនវិញ ដោយសារតែស្ថានភាពរបស់ពួកគេបានធូរស្រាលជាងមុន។
ប្រជាពលរដ្ឋចំនួន ១១នាក់នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានពុលទឹកក្រូចហួសកាលបរិច្ឆេទប្រើប្រាស់ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ នៅក្រោយពេលពួកគេបានទទួលទានទឹកក្រូចហ្វាន់តាចំណុះជិត ២លីត។



0 comments:
Post a Comment