- Monday, 21 November 2011 15:09
- Reuters
នេះគឺជាលើកទីមួយហើយដែលជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូប នេះ បានចូលរួមប្រកួតប្រជែងដណ្ដើមកៅអីដោយខ្លួនលោកស្រីផ្ទាល់ ដែលមិនបានឈរឈ្មោះជាបេក្ខជនម្នាក់នៅក្នុងគណបក្សសម្ព័ន្ធភាព ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ចាប់តាំងពីគណបក្សលោកស្រីបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតមួយកាលពីឆ្នាំ១៩៩០ ប៉ុន្តែត្រូវបានរបបយោធាទាត់ចោលលទ្ធផលនោះ និងនាំទៅរកការចាប់ខ្លួនលោកស្រីដាក់ឃុំយ៉ាងយូរ។
លោក នីយ៉ាន់ វិន សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិ ប្រជាធិបតេយ្យ បានប្រាប់រ៉យទ័រថា៖ «លោកស្រី អ៊ុងសាន ស៊ូជី មានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោត ប៉ុន្តែ វាជាការប្រញាប់ប្រញាល់បន្តិចដែលនិយាយថាតើមណ្ឌលមួយណាលោកស្រី នឹងឈរឈ្មោះនោះ»។




0 comments:
Post a Comment