ដោយ ទីន ហ្សាការីយ៉ា
2011-11-01
ប្រធាន គណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅឯបរទេស បានប្រកាសថា លោកកំពុងធ្វើសកម្មភាពអំពាវនាវឲ្យសហគមន៍អន្តរជាតិកុំឲ្យទទួល ស្គាល់លទ្ធផលបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ ប្រសិនបើគណបក្សកាន់អំណាចមិនកែទម្រង់រចនាសម្ព័ន្ធរបស់ គ.ជ.ប. ឲ្យមានភាពឯករាជ្យទេនោះ។
ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី
លោក សម រង្ស៊ី ជាប្រធានគណបក្ស សម រង្ស៊ី បានរិះគន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន។
«យើងត្រូវតែធ្វើចលនាឲ្យមានការដាក់សម្ពាធ សង្កត់មកលើគណបក្សកាន់អំណាចឲ្យរៀបចំសមភាព គ.ជ.ប. ឡើងវិញ ឲ្យរៀបចំប្រព័ន្ធបោះឆ្នោតឡើងវិញ ឲ្យបានត្រឹមត្រូវ ទើបការបោះឆ្នោតខាងមុខអាចឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរពិត ប្រាកដ។ តែបើយើងទុកប្រព័ន្ធបោះឆ្នោតឲ្យនៅដូចសព្វថ្ងៃ គឺការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតឡប់ឡែទេ ហើយអន្តរជាតិមិនត្រូវប្រថាប់ត្រាលើការបោះឆ្នោតឡប់ឡែដូច្នេះទេ»។
ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងដូច្នេះ នៅខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះឈ្មោះសមាជិក រដ្ឋសភានៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៣ នៅថ្ងៃទី២៩ មករា ឆ្នាំ២០១២ ខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអគ្គលេខាធិការនៃ គណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ទេព នីថា ដើម្បីសុំបំភ្លឺអំពីការចោទប្រកាន់នេះបានទេនៅថ្ងៃទី១ ខែវិច្ឆិកា។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកមានប្រសាសន៍ថា ការអំពាវនាវណាមួយរបស់លោក សម រង្ស៊ី ជាសិទ្ធិរបស់គាត់ ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា គេយកច្បាប់ប្រទេសកម្ពុជា មកអនុវត្ត ហើយអាណត្តិបោះឆ្នោតនីមួយៗ មានអង្គទូតនានានៅប្រចាំនៅកម្ពុជា និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានចូលរួមសង្កេតការណ៍បោះឆ្នោត។
«គ.ជ.ប. មានគណបក្សនយោបាយចម្រុះដែលនៅទីនោះ ប៉ុន្តែអ្វីៗទាំងអស់វាមិនដែលឯករាជ្យទេ កន្លែងណាក៏ដូចកន្លែងណាដែរ ប៉ុន្តែគ្រាន់ថា បើនៅក្នុងការងារវាឯករាជ្យដូចច្បាប់បានចែង បើគណបក្ស សម រង្ស៊ី ចាត់តាំងទៅមនុស្សនោះជារបស់គណបក្ស សម រង្ស៊ី ប៉ុន្តែបើយើងច្បាប់មកអនុវត្តដូចច្បាប់បានចែង អាហ្នឹងឯករាជ្យហើយ និងអព្យាក្រឹត្យ»។
ទោះបីជាយ៉ាងនេះក្ដី នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្រ្វែល លោក គល់ បញ្ញា បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅរដ្ឋសភា និង គ.ជ.ប. គួរតែពិភាក្សាគ្នាជាមុនអំពីសមភាព គ.ជ.ប. ដើម្បីឲ្យលទ្ធផលនៃការបោះឆ្នោតមានតម្លាភាព និងទទួលយកបានទាំងអស់គ្នា៖ «អាបីតអ្នករៀបចំការបោះឆ្នោតហ្នឹង មិនមែនបង្កើតនីតិវិធីតែម្ដង ដើររហូតនោះទេ ប៉ុន្តែនៅពេលណាអ្នកប្រកួតប្រជែងហ្នឹង គេមិនទុកចិត្តខ្លាំង គេត្រូវជជែកគ្នាអំពីអាបីត អំពីនីតិវិធីមួយចំនួននោះ»។
លោក គល់ បញ្ញា បានឲ្យដឹងថា កន្លងមកមានគណបក្សចំនួន៤ ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានដាក់លិខិតសំណើទៅ គ.ជ.ប. ដើម្បីសុំរៀបចំសមាសភាព គ.ជ.ប. ចម្រុះនៅថ្នាក់ខែត្រ ថ្នាក់ឃុំ សង្កាត់ រួមជាមួយគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លើកលែងតែគណបក្សប្រជាជនកម្ពុជាទេ មិនបានចូលរួមស្នើសុំនេះ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ និងការរៀបចំបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ៕

0 comments:
Post a Comment