ថៃ្ងទី ០១ វិច្ឆាការ ឆ្នាំ ២០១១
ដោយ សុវណ្ណរតន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ពីរនាក់ នៅក្រសួងការពារជាតិ ព្រមទាំងជនសង្ស័យ ២ នាក់ទៀត ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោមការចោទប្រកាន់ពីបទ ពាក់ព័ន្ធនឹងការលាក់ថ្នាំញៀនក្នុងរថយន្ត នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា លោក ឡៃ វីរៈ អតីតអភិបាលខេត្តឧត្តរមាជ័យ និងបច្ចុប្បន្ន ជាទីប្រឹក្សាក្រសួងការពារជាតិ និងម្នាក់ទៀតជាឧត្តមសេនីយ៍ទោ [ឈ្មោះ ឃួន រឿន] ព្រមទាំងបក្ខពួកពីរនាក់ទៀត ត្រូវបានចាប់ខ្លួនពីបទលាក់ថ្នាំញៀនក្នុងរថយន្ត។
លោកបន្តថា៖ «យើងមានភស្តុតាងពិតប្រាកដ រកឃើញថ្នាំញៀន ក្នុងរថយន្តរបស់គាត់ ហើយឧត្តមសេនីយ៍ទោម្នាក់ទៀត ក៏ជាប់ពាក់ព័ន្ធផងដែរ។ បច្ចុប្បន្ន ពួកគេនៅតែជាទីប្រឹក្សាក្រសួងការពារជាតិនៅឡើយ»។ លោកបានបន្តថា ថ្នាំញៀន ដែលរឹបអូសបានទាំងអស់មានទម្ងន់ប្រហែល១គីឡូក្រាម ជាថ្នាំញៀនទឹកកក។
លោក ឡៃ វីរៈ ក៏ធ្លាប់ធ្វើជាអភិបាលរងរាជធានីភ្នំពេញផងដែរ។ លោកជាអតីតមន្រ្តីជាន់ខ្ពស់ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។
លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទិ្ធ បានថ្លែងថា លោក ឡៃ វីរៈ មិនមែនជាសមាជិកគណបក្សនរោត្តម រណឫទិ្ធ នាពេលបច្ចុប្បន្ននេះទេ ហើយថា គាត់បានចាកចេញពីគណបក្សនរោត្តម រណឫទិ្ធហើយ កាលពីឆ្នាំ ២០០៨។ ប៉ុន្តែ លោក ប៉ែន សង្ហា បានទទួលស្គាល់ថា នៅពេលលោក ឡៃ វីរៈ ជាអភិបាលខេត្តឧត្តរមានជ័យ និងជាអភិបាលរងរាជធានីភ្នំពេញ គាត់ស្ថិតក្នុងក្របខណ្ឌគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គ នរោត្តម រណឫទ្ធិ។ លោកបានបន្តថា នៅពេលនោះ លោក ឡៃ វីរៈ មានក្របខណ្ឌជាទាហាន នៅក្រសួងការពារជាតិ ហើយគាត់ជាឧត្តមសេនីយ៍ទោ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ កាលពីថ្ងៃចន្ទម្សិលមិញ៕
ពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ៕

0 comments:
Post a Comment