- Wednesday, 23 November 2011 12:02
- Bridget Di Certo-វង្ស សុខេង
ប្រជាពលរដ្ឋ មើលការផ្សាយបន្តផ្ទាល់អំពីសវនាកាពីម្សិលមិញ។ រូបថត ម៉េងស្រ៊ុន
នួន ជា បានថ្លែងថា៖ «ដំបូង វៀតណាមប្រើគ្រប់ល្បិចកលដែលអាចទៅរួចដើម្បីបំផ្លាញប្រជាជនខ្មែរ»។
«វៀតណាមមានគំនិតឈ្លានពាន វាទទីនិយម ឈ្លានពានទឹកដី និងបំផ្លាញពូជសាសន៍»។
ក្នុងអំឡុងពេលថ្លែងរយៈពេលពីរម៉ោងឆ្លើយតបទៅនឹងទឡ្ហីកររបស់ ព្រះរាជអាជ្ញា លោក នួន ជា បានចាប់ផ្តើមវាយប្រហារចោទប្រកាន់ថា មានការប៉ុនប៉ងដោយវៀតណាមដើម្បីកាន់កាប់លើកម្ពុជា និងបំផ្លាញពូជសាសន៍ខ្មែរក្នុងរយៈពេលប្រវត្តិសាស្រ្តប៉ែតសិប ឆ្នាំ ដោយចាប់ផ្តើមពីគណបក្សកុម្មុយនីស្តឥណ្ឌូចិនក្នុងឆ្នាំ១៩៣០។
លោក បានបន្តថា៖ «ខ្ញុំបានរង់ចាំឱកាសនេះអស់រយៈពេលជាយូរមកហើយដើម្បីផ្តល់ នូវការពិតទៅប្រជាជនកម្ពុជាជាទីស្រឡាញ់របស់ខ្ញុំអំពីអ្វីដែល បានកើតឡើង»។ «កត្តាវៀតណាម គឺជាកត្តាចម្បងដែលបានបង្កឲ្យមានការភាន់ច្រឡំនៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩»។
លោក នួន ជា បានបន្តថា សេចក្តីលម្អិតពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកុម្មុយនីស្តក្នុង ឥណ្ឌូចិន និងរបៀបដែលខ្មែរក្រហម ត្រូវបានបំពុលដោយ «ធាតុអាក្រក់» និង«មនុស្សអាក្រក់» និងត្រូវបានបង្ខំឲ្យប្រព្រឹត្តសកម្មភាពរបស់ខ្លួនដោយវៀតណាម នាំឲ្យមានគោលនយោបាយដ៏សាហាវរបស់ខ្មែរក្រហម។
អង្គជំនុំជម្រះ បានបំបែកសំណុំរឿង០០២ទៅសវនាការកាត់ក្តីផ្សេងៗគ្នា ហើយសវនការទីមួយ គឺអំពីបញ្ហានៃចលនាបង្ខំប្រជាជនឲ្យចេញពីទីក្រុងនៅក្នុង ឆ្នាំ១៩៧៥ និងគោលនយោបាយមួយចំនួនរបស់ខ្មែរក្រហម និងរចនាសម្ព័ន្ធរបស់បក្សកុម្មុនីស្តរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ នេះបើយោងតាម លោកស្រី Anne Heidel មកពីមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានប្រាប់ភ្នំពេញប៉ុស្តិ៍។
នួន ជា បានថ្លែងលម្អិតអំពីអណ្តូងប្រវត្តិសាស្រ្ត និងការឆ្លើយឆ្លងគ្នានៅក្នុងបក្សកុម្មុយនីស្តក្នុងប្រទេស កម្ពុជា និងរវាងបក្សកុម្មុយនីស្តកម្ពុជា និងបក្សកម្មុយនីស្តវៀតណាម ដោយបង្ហាញទៅភាពតានតឹងនយោបាយនៅពេលនោះរវាងកម្ពុជា និងវៀតណាម និងអាមេរិក ដែលបានបង្ខំរុញដៃមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមយ៉ាងមានប្រសិទ្ធ ភាព។
ជនជាប់ចោទបានថ្លែងដោយពន្យល់អំពីការឈ្លានពានខុសច្បាប់របស់ វៀត ណាម មកលើកម្ពុជាក្នុងខែមករា ឆ្នាំ១៩៧៩ ដែលជាការប្រយុទ្ធគ្នាមួយដែលបានបណ្តាលឲ្យដួលរលំដល់របប ខ្មែរក្រហម ហើយបានបញ្ចប់របបនេះ។ គាត់បានពន្យល់អំពីសម័យឥឡូវផងដែរដោយបញ្ជាក់ថា វៀតណាមកំពុងនៅតែបន្តត្រួតត្រាកម្ពុជា។
នួន ជា បានថ្លែងបន្តថា កម្មាភិបាលខ្មែរក្រហមនៅបន្តមានក្នុងប្រទេសកម្ពុជាជាមួយ មហិច្ឆតាលួចអ្វីៗទាំងអស់។ គាត់បន្ថែមថា វៀតណាមនាំមកនូវអន្តោប្រវេសន៍ខុសច្បាប់ដើម្បីកាន់កាប់កម្ពុជា និងបំផ្លាញពូជសាសន៍ខ្មែរ។
នួន ជា បានបន្តថា៖ «សូមមើលទៅសមាគមវៀតណាមទទូទាំងប្រទេសកម្ពុជា»។
នួន ជា និងជនជាប់ចោទពីរនាក់ទៀតគឺ អៀង សារី និងខៀវ សំផន នឹងត្រូវឆ្លើយតែចំពោះបទចោទប្រកាន់នៃសវនាការទីមួយ ដែលនឹងមិនរួមបញ្ជូលបទចោទប្រកាន់ឧក្រិដ្ឋកម្មដទៃៗទៀតដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាហ្សឺណែវ។
ទោះបីជាមានសវនាការទីមួយដែលមានលក្ខណៈកំណត់នេះក៏ដោយ ក៏ព្រះរាជអាជ្ញា បានចំណាយពេលមួយថ្ងៃកន្លះដំបូង ថ្លែងអំពីអំពើដ៏សាហាវ និងដ៏គួរឲ្យរន្ធត់នៃរបបខ្មែរក្រហម។
ព្រះរាជអាជ្ញាអង់គ្លេសលោក Andrew Cayley បានថ្លែងសន្និដ្ឋានលើសេចក្តីថ្លែងការណ៍បើករបស់ព្រះរាជ អាជ្ញាកាលពីព្រឹកម្សិលមិញ។
លោក Cayley បានថ្លែងថា ពីហ្សឺណែវដល់ព្យុងយ៉ាង ជនជាប់ចោទទាំងបីនាក់បាននិយាយអំណួតអំពីការកាប់សម្លាប់បង្ហូរ ឈាមជនជាតិកម្ពុជារាប់រយពាន់នាក់ និងបានការពារសកម្មភាពរបស់ពួកគេចំពោះសហគមន៍អន្តរជាតិ។
លោក បានថ្លែងបញ្ចប់ថា៖ «ជនជាប់ចោទ គឺជាឃាតកររួមនៃការសម្លាប់ប្រជាជនកម្ពុជាទាំងមូល»។ ពួកគេបានប្លន់យកការអភិវឌ្ឍនិងវិបុលភាពរាប់ទសវត្សរ៍ ដោយបន្សល់នូវស្នាមរបួសដល់គ្រប់គ្រួសារកម្ពុជា គ្មានអ្វីដែលថាមិនឈឺចាប់ឬទទួលរងប៉ះពាល់ដោយអ្វីដែលបុរស ទាំងបីនាក់នោះបានប្រព្រឹត្តនោះទេ»៕



0 comments:
Post a Comment