Social Icons

Wednesday, November 23, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ហ៊ុន សែន ច្រាន​ចោល​ការ​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​ជុំវិញ​ការ​ធ្វើ​ពហិការ


       

ឆ្លៀត​ប្រើ​ក្បាល​មី​ ក្រូ​ក្នុង​វេទការ​ពិ​គ្រោះ​យោបល់ រវាង​រដ្ឋាភិបាល​និង​ផ្នែក ឯក​ជន​នា​ព្រឹកមិញ​នេះ ហ៊ុន សែន បាន​ច្រាន​ចោល​លក្ខណ​របស់​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​មាន​ការ​ចរចា​ដើម្បី​ រំលាយ​ចោល ផែន​ការ​ធ្វើ​ពហិការ​​ មិន​ចូល​ប្រជុំ​រដ្ឋសភា​ដើម្បី​អនុម័ត លើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដី​ពី​ថវិកា​ជាតិ​ឆ្នាំ​២០១២ និង​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ខ្ចី​លុយ​បរទេស ។
មេដឹកនាំ​ខ្មែរ​រូប​ នេះ បាន​លើក ឡើង​ដូច្នេះ​ថា ប្រាប់​គណបក្ស​ប្រឆាំង​ផង គ្មាន​ឡើយ​ការ​ចរចា ។ដោយ​បាន​ថ្លែង​ចំអក​ជម្រុញ​ឲ្យត​តំណាង​រាស្រ្ត​ទាំង​២៦​រូប​របស់​គណបក្ស​​ នេះ ដាក់​ពាក្យ​លា​ឈប់​​នឹង​អាល​ខ្លួន​យក​អាសន​ដែល​ទំនេរ​ទាំង​នោះ​ ទៅ​ធ្វើ​ការ​បែង​ចែក​សម្រាប់​គណបក្ស​ផ្សេង​ៗ​ទៀត ។
ពី​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​សប្ដាហ៏​កន្លង​ទៅ លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ក្នុង​ ប្រទេស​កម្ពុជា បាន​ទុក​ពេល​ឲ្យ​បក្ស​ប្រជាជន​ដែល​កាន់​អំណាច​១សប្ដាហ៏​ ​ដែល​​នឹង​ត្រូវ​ដល់​នៅ​ថ្ងៃ​ទី​២៥វិច្ឆិកា ខាង​មុខ ដើម្បី​ឲ្យ​គណបក្ស​នេះ​បន្ទន់​ឥរិយាបថ​ងាក​មក​ធ្វើ​ការ​ចរចា​​ជា​មួយ​​ខ្លួន ​​ជា​ថ្នូរ​នឹង​ការ​លប់​ចោល​​ផែន​ការ មិន​ចូល​រួម​ប្រ​ជុំ​សភា​ក្នុង​គម្រោង​ធ្វើ​ឲ្យ​វិបត្តិ​​រដ្ឋធម្មនុញ្ញ ។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ដើម​សប្ដាហ៍ នេះ​អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​៣​រូប​បាន​ដាក់​ ពាក្យ​លា​ឈប់​ពី​​តួ​នា​ទី​​របស់​ខ្លួន៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។