- Thursday, 24 November 2011 17:41
- វង្ស សុខេង
លោក សុខ ហៃ អភិបាលស្រុកជាំក្សាន្ត ដែលបានអមដំណើរជាមួយមន្ត្រីយោធាជាន់ខ្ពស់រូបនោះ បានឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា លោកឧត្តមសេនីយ៍ ញ៉ែម សុខេង មេបញ្ជាការរងនៃកងពលលេខ ៤ បានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយនៅក្នុងស្រុកជាំក្សាន្ត ក្រោយពីគាត់វិលត្រឡប់មកពីចូលរួមកិច្ចប្រជុំស្ដីពីកិច្ចការកង ទ័ព ដែលបានរៀបចំធ្វើឡើងនៅក្នុងស្រុកស្រអែម ជិតប្រាសាទព្រះវិហារ។
លោក ហៃ បានថ្លែង៖ «ខ្ញុំបានអមដំណើរជាមួយលោកឧត្ដមសេនីយ៍ទៅចូលរួមកិច្ចប្រជុំនេះ ស្ដីពីកិច្ចការកងទ័ពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោក សុខេងបានបើករថយន្តដោយខ្លួនឯង ហើយពេលបើកមកដល់ផ្លូវបត់ជិតស្រុកជាំក្សាន្ត ស្រាប់តែលោកបានបាត់បង់ស្មារតី ហើយក៏បណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង។ ខ្ញុំរងរបួសដៃបន្តិចបន្តួច តែលោកឧត្ដមសេនីយ៍បានប៉ើងចេញពីរថយន្ត»។



0 comments:
Post a Comment