Social Icons

Wednesday, November 2, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ហ៊ុន សែន​ប្រកាស​ស្វាគមន៍​អ្នក​ចង់​ផ្ដួល​ខ្លួន​ជា​មួយ​អាវុធ​មួយ​ឃ្លាំង


       
វា​ទំនង​ជា​រសើប​ខ្លួន​ខ្លាំង នៅ​ពេល​ដែល​ពួក​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​នៅ​ប្លុក​អារ៉ាប​ក៏​ដូច​ជា​ អាហ្រ្វីក​ ត្រូវ​បាន​ព្យុះ​បដិវត្ត​មហាជន​ផ្ដួល​​រំលំ​ជា​បន្តបន្ទាប់​នោះ នៅ​ព្រឹកមិញ​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​ស្ពាន​ជ្រោយ​ចង្វា​ទី​២ ដែល​បាន​​ពី​​ប្រាក់​កម្ចី​ចិន ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៏​ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​ចង់​ទម្លាក់​ខ្លួន​ពី​អំណាច តាម​រយៈ​ប្រដាប់​​អាវុធ ជា​មួយ​ការ​ផ្ដល់​អាវុធ​ឲ្យ​មួយ​ឃ្លាំង ។
ហ៊ុនសែន មេដឹកនាំអំណាចយូរនៅកម្ពុជា
ដោយ​មិន​ចង់​ឃើញ​ការ​ស្លាប់​តៃ​ហោង​ដូច ​ម៊ូហាម៉ា កាដាហ្វី មេដឹកនាំ​អំណាច​ជិត​កន្លះ​សតវត្សរ៏ របស់​លី​ប៊ី ហ៊ុន សែន បាន​និយាយ​ថា បើ​មាន​ការ​ប្រៀបធៀប​ប្រ​ដូច​វាសនា​​របស់​ខ្លួន ទៅ​នឹង ហ្គាដាហ្វី មាន​ន័យ​ថា ពិត​ជា​ចង់​វាយ​គ្នា ។
ការ​លើក​ឡើង​បែប​នេះ​របស់ ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ផ្នែក​នៃ​ការ​ឆ្លើយ​តប​ទៅ​កាន់​មេដឹកនាំ​​បក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី ដែល​បាន​លើក​ឡើង​កាល​ពី​ពេល​​ថ្មី​ៗ​នេះ ​ថា រូប​លោក​បាន​ទៅ​សិក្សា​ពី​បណ្ដា​​​ប្រទេស​មួយ​ចំនួន ក្នុង​សហគមន៍​អារ៉ាប ដូច​ជា​ទុយណេស៊ី , អេហ្ស៊ីប …ពី​ការ​ផ្ដួល​រំលំ​ដោយ​ជោគ​ជ័យ​ ចំពោះ​មេដឹកនាំ​ដ៏​ចាស់​គម្រិល​របស់​ពួក​គេ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។