Social Icons

Saturday, November 26, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សព​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ត្រូវ​គេ​រក​ឃើញ​នៅ​ស្រុក​កៀនស្វាយ


2011-11-26
សាកសព​ស្ត្រី​ម្នាក់​នៅ​តំបន់​បឹងកក់ ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​​បាន​គេ​រក​ឃើញ​ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
RFA/Ouk Savborey
គ្រួសារ លោកស្រី ជា តារា ទៅ​អុជ​ធូប​បន់ស្រន់​ឲ្យ​សព​លោកស្រី​អណ្ដែត​ឡើង នៅ​ស្ពាន​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
លោក ឌឿង ភូ ជា​ស្វាមី​របស់​សព​ស្ត្រី ជា តារា បាន​ថ្លែង​ថា សាកសព​ប្រពន្ធ​គាត់​បាន​រក​ឃើញ​នៅ​ក្នុង​ស្រុក​
កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ម៉ោង ១​រសៀល។ លោក​ថ្លែង​ថា ក្រុម​គ្រួសារ និង​សាច់ញាតិ​ទាំង​អស់​កំពុង​តែ​រៀបចំ​បូជា​សព​នៅ​វត្ត​ក្បែរ​នោះ។

អ្នកស្រីជា តារា រស់​នៅ​តំបន់​បឹងកក់ បាន​លោត​ពី​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
លោក ឌឿង ភូ ធ្លាប់​បាន​ថ្លែង​ថា ភរិយា​របស់​កាត់​លោត​ទឹក​សម្លាប់​ខ្លួន​ដោយសារ​តែ​តូច​ចិត្ត ចំពោះ​ការ​អភិវឌ្ឍ​តំបន់​បឹងកក់ ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​កន្លែង​រស់​នៅ​ពិត​ប្រាកដ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។