Social Icons

Monday, November 21, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

រំលឹក​ព្រឹត្តិការណ៍ផែនការយួនសម្លាប់ខ្មែរ​នៅស្ពាន​កោះ​ពេជ្រ


2011-11-21
ព្រឹត្តិការណ៍ ​​នៅ​ស្ពាន​តូច​មួយ ក្នុង​កន្លែង​កំសាន្ត​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បាន​កន្លង​ទៅ ១​ឆ្នាំ​ហើយ។
RFA/Uon Chhin
២៦-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ លោក រស់ គង់ រៀបរាប់​អំពី​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​ស្ពាន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
ព្រឹត្តិការណ៍​មនុស្ស​​ស្លាប់​ច្រើន​រយ​នាក់​ដ៏​តក់​ស្លុត​មួយដោយសារខ្សែរភ្លើងឆក់ និងថ្នាំពុល ដែល​បាន​កើត​ឡើង​នៅ​យប់​នា​ថ្ងៃ​ចុង​ក្រោយ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ជាតិ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក បាន​កន្លង​ផុត​ទៅ​មួយ​ឆ្នាំ​ហើយ តែ​ការ​ស្លាប់ និង​មនុស្ស​របួស​ដែល​នៅ​រស់ នៅ​នឹក​ឃើញ​រឿង​រ៉ាវ​ទាំង​នោះ​នៅ​ឡើយ។ ការ​លំបាក​ជា​ច្រើន​បាន​បន្សល់​ឲ្យ​មនុស្ស​ដែល​នៅ​រស់។

ក្រុម​គ្រួសារ​ដែល​មាន​កូន​ចៅ​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​យប់​ថ្ងៃ​ ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ អ្នក​ស្រី ឡេង យុន រស់​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល យំ​សោក​ថា​កូន​ស្រី​គាត់ ២​នាក់​បង​ប្អូន បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា។ អ្នក​ស្រី​ថា កូន​ស្រី​ច្បង​ឈ្មោះ លឿង ដាណែត អាយុ​២២​ឆ្នាំ ប្អូន​ស្រី​ឈ្មោះ លឿង ស្រីយ៉ា អាយុ​១៩​ឆ្នាំ។ អ្នក​ស្រី​ថា ថវិកា​ផ្ដល់​សម្រាប់​ឧបត្ថម្ភ​ក្នុង​សព​កូន​ម្នាក់​ប្រមាណ ១​ម៉ឺន​២​ដុល្លារ គិត​ថា​ច្រើន​មែន តែ​មិន​អាច​កាត់​ផ្ដាច់​ការ​នឹក​រលឹក​កូន​ទាំង​២​បាន​ទេ ៖ "រៀន​ចប់​ បាក់ឌុប​អស់​ហើយ។ ស្រណោះ​ណាស់​ទល់​សព្វ​ថ្ងៃ​ខ្ញុំ មិន​ទាន់​ឈប់​ស្រណោះ​ទេ។ ដល់​ពេល​ខួប​វា​ដែល​ថ្ងៃ​អុំទូក​ស្លាប់​ហ្នឹង​ខ្ញុំ​អង្គុយ​យំ​ម្នាក់​ឯង។ ខ្ញុំ​អត់​ទាំង​បើក​ទូរទស្សន៍​មើល​ផង ខ្ញុំ​នឹក​ឃើញ​ស្រណោះ​កូន​នៅ​ផ្ទះ​សុខ​ៗ គ្រាន់​តែ​នឹក​ឃើញ ស្រណោះ​កូន​តែ​ប៉ិន​នឹង​គ្រាន់​តែ​អង្គុយ​យំ​តែ​មិន​ដឹង​ធ្វើ​ម៉េច​បើ​កូន​ ស្លាប​ទៅ​ហើយ។ រដ្ឋ​គេ​ជួយ​ឧបត្ថម្ភ​ហ្នឹង ប្រមាណ​ថា ម្នាក់​បាន​ជាង​មួយ​ម៉ឺន​នឹង។ ហើយ​ខ្ញុំ​យក​មក​បាន​ធ្វើ​បុណ្យ​សព​កូន​ខ្ញុំ​រយៈ​ពេល​បាន​៣​ដង​នឹង ខ្ញុំ​ធ្វើ​អស់​ពី​ចិត្ត​ហើយ"
អ្នកស្រី ជួប សាត នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ​ដែរ​ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​ឈ្មោះ ឡូន រំដួល អាយុ​២៨​ឆ្នាំ បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា បន្សល់​ចៅ​២​នាក់ ឲ្យ​គាត់​ជួយ​ចិញ្ចឹម។ ឯ​ប្ដី​ក៏​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ គេ​ជាន់​ឲ្យ​របួស​ជើង។ កូន​ប្រសា​គាត់​នោះ​បាន​ចេញ​ទៅ រត់​ហៅ​ភ្ញៀវ​ដាក់​ឡាន​រក​កម្រៃ​ចិញ្ចឹម​ជីវិត និង​កូន​តូច​ៗ ទាំង​២។ ប៉ុន្តែ​សុខ​ភាព​កូន​ប្រសា​គាត់​មិន​សូវ​ល្អ​ទេ ៖ "ដល់​ទៅ​រត់​ឡាក់​ៗ អ៊ីចឹង​ទៅ ដល់​ឥឡូវ រៀង​ហើម​ជើង ដល់​ហើម​ជើង ឈប់​ទៅ ដល់​ជា​ជើង ហៅ​គេ​ទៀត​ទៅ។ ហើយ​អា​បញ្ហា​កោះ​ពេជ្រ​ហ្នឹង គឺ​ថា​ឈរ​យូរ​ៗ ទន់​ទៅ​តែ​ម្ដង ត្រឹម​ក្បាល​ជង្គង់​ចុះ​ក្រោម​ហ្នឹង ដល់​ឥឡូវ​ផ្លែ​ជើង កន្លែង​កំភួន​ជើង ឡើង​ស្លោក​ប៉ុណ្ណឹង​រួច​ទៅ ឥឡូវ​ឡើង​ផ្លែ"

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។