នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ឺឌី បានថ្លែងថា រដ្ឋាភិបាលប្រទេសកម្ពុជា ពុំគួរបន្តធ្វើសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល នេះ នៅក្នុងបែបផែនបច្ចុប្បន្ននេះនោះទេ។ ដោយបន្តថា ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីនឹងអនុម័តច្បាប់ស្តីពីអង្គការ មិនមែនរដ្ឋាភិបាល ប៉ុន្តែការសម្រេចចិត្តតាក់តែងច្បាប់មួយឡើង ដើម្បីធ្វើនិយ័តកម្មអង្គការក្រៅរដ្ឋាភិបាល និងសមាគម គឺជាការផ្តួចផ្តើមដ៏សំខាន់មួយ ដែលត្រូវការឲ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ដោយសារតែវាមានផលវិបាកជាប់ទាក់ទិនគ្នារយៈពេលវែង ទៅលើការអភិវឌ្ឍន៍នៃសង្គមកម្ពុជា។
ដោយរួមជាមួយលោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេស អ.ស.ប. ស្តីពីសិទ្ធិសេរីភាព នៃការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម និងលោកស្រី ម៉ាហ្គារ៉ិត សឺខេជយ៉ា អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍អ្នកការពារសិទ្ធិមនុស្ស លោក ស៊ូប៊ឺឌី ក៏បានជម្រុញរដ្ឋាភិបាលឲ្យពិចារណានូវកង្វល់នានាដែលត្រូវបានលើក ឡើងក្នុងអំឡុងដំណើរការពិគ្រោះយោបល់ មុនពេលអនុម័តច្បាប់នេះ ពិសេសគឺលក្ខខណ្ឌតម្រូវដ៏ស្មុគស្មាញនានាសម្រាប់ការចុះបញ្ជី។
ជាមួយគ្នានេះលោក ស៊ូប៊ឺឌី ក៏បានលើកឡើងផងដែរនូវឧបស័គ្គមួយចំនួនក្នុងការបំពេញការងាររបស់ រដ្ឋសភាកម្ពុជា ជាពិសេសទាក់ទិននឹងការប្រើប្រាស់សេរីភាព នៃការបញ្ចេញមតិរបស់សមាជិកសភាដែលមកពីបក្សប្រឆាំងនានាក្នុង ប្រទេសនេះ៕
83 Views 



0 comments:
Post a Comment