ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា របស់អគ្គលេខាធិការដ្ឋានគណបក្សសមរង្ស៊ីបានលើកឡើងថា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមហ៊ុនដាយណាមរបស់ប្រទេសយួន បានបញ្ជាគ្រឿងចក្រចំនួន០៤គ្រឿងមកឈូសឆាយរំលោភយកដីប្រជាពលរដ្ឋ ចំនួន៧៧គ្រួសារ ហើយបានឆ្លៀតឱកាសរុញផ្តួលដើមឈើឲ្យសង្កត់មកលើលោក ឃឹម កាង អាយុ៥៤ឆ្នាំ ជាសកម្មជនរបស់គណបក្សសមរង្ស៊ីនៅភូមិពាមគោ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ខណៈពេលដែលលោកកំពុងនៅក្នុងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ឃឹម កាន គឺជាសកម្មជនដែលតែងចេញមុខធ្វើការតវ៉ា និងការពារដីធ្លីរបស់ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ នៅភូមិពាមគោ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវក្រុមហ៊ុនដាយណាមរបស់ប្រទេសយួនរំលោភយកយ៉ាងអយុត្តិធម៌ នោះ។
ចំពោះហេតុការណ៍ខាងលើនេះ គណបក្សសមរង្ស៊ីបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះក្រុមហ៊ុន ដាយណាម ដែលប្រើមធ្យោបាយដ៏សាហាវព្រៃផ្សៃ ដើម្បីសម្លាប់សកម្មជនខ្លួន ដែលហ៊ានចេញមុខតវ៉ា និងការពារដីធ្លីរបស់ប្រជាពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការចាប់ខ្លួនឃាតករយកមកផ្តន្ទា ទោសតាមច្បាប់ជាធរមាន៕
195 Views 


0 comments:
Post a Comment