Social Icons

Sunday, October 9, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការ​រុករក​ប្រេង​នៅ​ប្លុក F របស់​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ខែ​នេះ


ច័ន្ទ 10 តុលា 2011 7:54 AM 

តាម​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​រុក​រក​រ៉ែ​ធំ​លំដាប់​ទី៣​របស់​ចិន នឹង​ចាប់​ផ្តើម​ខួង​រុករក​ប្រេង​នៅ​ប្លុក F ក្នុង​ដែន​សមុទ្រ​កម្ពុជា​នៅ​ខែ​នេះ។

របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដែល​ចេញ​ផ្សាយ​ដល់​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ប្រទេស​ចិន China National Offshore Oil Corporation (CNOOC) ដែល​ទទួល​បាន​សម្បទាន​រុករក​រ៉ែ​នៅ​ប្លុក F ពី​រដ្ឋាភិបាល​កម្ពុជា នឹង​ចាប់​ផ្តើម​ខួង​អណ្តូង​ប្រេង​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​៣៧​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ខេត្ត​ព្រះសីហនុ។
គណៈកម្មាធិការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួង​បរិស្ថាន និង​ក្រុមហ៊ុន​គ្រប់គ្រង​បរិស្ថាន​អន្តរជាតិ​របស់​ថៃ ដែល​រៀបចំ​ការ​វាយ​តម្លៃ​នេះ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​ចិន ដែល​គ្រប់​គ្រង​ដោយ​រដ្ឋនេះ រក​ឃើញ​មាន​ប្រេង និង​ឧស្ម័ន​មែន​នោះ អណ្តូង​នេះ​នឹង​ត្រូវ​បិទ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ខួង​នៅ​លើក​ក្រោយ។
ក្រុមហ៊ុន Chevron របស់​អាមេរិក, ក្រុមហ៊ុន Total របស់​បារាំង, ក្រុមហ៊ុន Conoco Philips និង​ក្រុមហ៊ុន Indemitsu Kosan របស់​ជប៉ុន បាន​ទទួល​សម្បទាន​រុក​រក​ប្រេង​ក្នុង​ប្លុក A នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន PTT របស់​ថៃ បាន​ទទួល​សម្បទាន​នៅ​ក្នុង​ប្លុក B៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។