Social Icons

Monday, October 10, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កោះតៃវ៉ាន់អំពាវនាវឲ្យមានប្រជាធិបតេយ្យនៅចិន


MONDAY, 10 OCTOBER 2011 14:09
REUTERS

តៃប៉ិៈ ប្រធានាធិបតី​កោះ​តៃប៉ិ ម៉ា យីងជាវ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវ​នាវ​ដល់​មេដឹកនាំ​ចិន​ដី​គោក ឲ្យ​គោរព​តាម​សេចក្ដី​អំពាវ​នាវ​​មួយ​តសវត្សរ៍​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព និង​ត្រូវ​សម្លឹង​មើល​អាទិភាព​នៃ​កោះ​តៃវ៉ាន់ ដែល​ការ​អំពាវ​នាវ​របស់​ក្រុង​តៃប៉ិ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ដែន​ដី​ទាំង​ពីរ។

ដោយ​សម្លឹង​រក​អណត្តិ​ទី​ពីរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដ៏​តឹង​តែង​នា​ខែ​មករា​ឆ្នាំ​២០១២​ខាង​មុខ​នេះ
លោក ម៉ា បាន​លាត​ត្រដាង​នូវ​ការ​ឆ្លើយ​តប​របស់​លោក​ទៅ​នឹង​គូ​ប្រជែង​នយោបាយ​ លោក ហ៊ូ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ព្រមាន​​ដល់​កោះ​តៃវ៉ាន់​ ប្រឆាំង​ទៅ​នឹង​​ការ​ប៉ុន​ប៉ង​ទាម​ទារ​ឯករាជ្យ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ឡើង​វិញ​តាម​មធ្យោបាយ​សន្តិភាព។
ការ​បោះ​ឆ្នោត​ ៤​ឆ្នាំ​ម្ដង​របស់​កោះ​តៃវ៉ាន់ គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​​ឆ្លង​កាត់​ច្រក​សមុទ្រ​រវាង​ដែន​ដី​គោក និង​ដែន​ដី​កោះ​មួយ​នេះ ហើយ​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ឃ្លាំង​មើល​ដោយ​ហ្មត់​ចត់​ពី​សំណាក់​ថ្នាក់​ដឹកនាំ​បក្ស​កុំម្មុយនីស្ត​ក្រុង​ប៉េកាំង ដែល​ស្វះ​ស្វែង​រក​ការ​បង្រួប​បង្រួម​កោះ​តៃវ៉ាន់​មក​វិញ​ទាំង​ដោយ​សន្តិវិធី និង​ដោយ​កម្លាំង​យោធា​ប្រសិន​បើ​ចាំ​បាច់។
ថ្ងៃ​នៅ​ឯ​ទិវា​រំលឹក​ខួប ១០០​ឆ្នាំ នៃ​ការ​ក្រោក​ឡើង​បះ​បោរ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ុន យ៉ាតសេន ដែល​បាន​នាំ​ទៅ​រក​ការ​ដួលនៃ​របប​រាជ​វង្ស​ឈីង និង​ការ​បង្កើត​ឡើង​នូវ​របប​សាធារណរដ្ឋ​ចិន​នោះ លោក ម៉ា បាន​មាន​ប្រសាសន៍​ថា រដ្ឋ​ធានី​ប៉េកាំង​គួរ​តែ​បញ្ជូល​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​កាន់​តែ​ច្រើន និង​ការពារ​កោះ​តៃវ៉ាន់ ក្នុង​ឋានៈ​ជា​«គំរូ»មួយ​សម្រាប់​សហគមន៍​ជន​ជាតិ​ចិន​ទាំង​អស់។
លោក ម៉ា បាន​ថ្លែង​ប្រាប់​មនុស្ស​ម្នា​រាប់​ពាន់​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​តៃប៉ិ​ថា​៖ «គេ​មិន​ត្រូវ​បំភ្លេច​ថា ស្មារតី​បិតា​ស្ថាបនា​ជាតិ លោក​បណ្ឌិត ស៊ុន យ៉ាតសេន គឺ​ត្រូវ​បង្កើត​ឡើង​នូវ​ប្រជាជាតិ​សេរី និង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មួយ ដោយ​មាន​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ស្មើ​គ្នា។ ដីគោក​គួរ​តែ​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ដ៏​មោះ​មុត​នោះ»។
កោះ​តៃវ៉ាន់​បាន​បំបែក​ខ្លួន​ចេញ​ពី​ចិន​ដី​គោក​នៅ​ឆ្នាំ​១៩៤៩ នៅ​ពេល​កម្លាំង​សាធារណរដ្ឋ​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ជា​មួយ​ក្រុម​កុំម្មុនីស្ត និង​បាន​ដក​ខ្លួន​ទៅ​នៅ​លើ​កោះ​មួយ​នេះ ដែល​នៅ​តែ​រក្សា​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ចិន៕ ប្រែ​សម្រួល ឌិត សុខធី

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។