ដោយ កែវ និមល
2011-10-07
ប្រជាពលរដ្ឋឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់ដោយសារពុលស្រាស បានកើនចំនួនពី ៧នាក់ ដល់ ៩នាក់ហើយ។ ចំណែកចំនួនអ្នកពុលបានកើនពីជាង ៥០នាក់ ដល់ ៨៥នាក់។លោក ខ្លឹម សុគន្ធ នាយកមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែតុលា ថា ការពុល និងស្លាប់នោះ បានកើនដោយសារប្រជាពលរដ្ឋដែលពុលមានការភ័យខ្លាច និងខ្លះមានកម្លាំងចុះខ្សោយបណ្ដាលឲ្យស្លាប់។
លោកបន្តថា ៖ «ពុលពីថ្ងៃដដែលទេ ប៉ុន្តែគេភ័យខ្លាច ឃើញយើងបញ្ជូនទៅភ័យ បានប្រែប្រួលរហ័ស។ ព្រឹកមិញ (៧ តុលា) យើងសរុបបញ្ជូនទៅភ្នំពេញ ប្រហែលម៉ោង៣ ៦៨ (នាក់)ហើយ»។មកទល់ពេលនេះ ប៉ូលិសកំពុងតែស្រាវជ្រាវរកមូលហេតុនៃការពុលស្រាសនោះនៅឡើយ។ ការពុលនេះជាការពុលធ្ងន់ធ្ងរលើកទី៣ហើយ ដែលមានមនុស្សស្លាប់ចំនួនច្រើននាក់។កាលពីខែកុម្ភៈ នៅឯភូមិក្សេត្របូរី នៃស្រុកភ្នំក្រវាញ ប្រជាពលរដ្ឋ ៣នាក់បានស្លាប់ដោយការពុលស្រា ហើយនៅពាក់កណ្ដាលខែសីហា កន្លងទៅ នៅឯភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានប្រជាពលរដ្ឋ ៦នាក់ បានស្លាប់ និង ២៤នាក់ទៀតត្រូវបានសង្គ្រោះបន្ទាន់ដោយសារការពុលស្រាផងដែរ៕
លោក ខ្លឹម សុគន្ធ នាយកមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែតុលា ថា ការ
ពុល និងស្លាប់នោះ បានកើនដោយសារប្រជាពលរដ្ឋដែលពុលមានការភ័យខ្លាច និងខ្លះមានកម្លាំងចុះខ្សោយបណ្ដាលឲ្យស្លាប់។លោកបន្តថា ៖ «ពុលពីថ្ងៃដដែលទេ ប៉ុន្តែគេភ័យខ្លាច ឃើញយើងបញ្ជូនទៅភ័យ បានប្រែប្រួលរហ័ស។ ព្រឹកមិញ (៧ តុលា) យើងសរុបបញ្ជូនទៅភ្នំពេញ ប្រហែលម៉ោង៣ ៦៨ (នាក់)ហើយ»។
មកទល់ពេលនេះ ប៉ូលិសកំពុងតែស្រាវជ្រាវរកមូលហេតុនៃការពុលស្រាសនោះនៅឡើយ។ ការពុលនេះជាការពុលធ្ងន់ធ្ងរលើកទី៣ហើយ ដែលមានមនុស្សស្លាប់ចំនួនច្រើននាក់។
កាលពីខែកុម្ភៈ នៅឯភូមិក្សេត្របូរី នៃស្រុកភ្នំក្រវាញ ប្រជាពលរដ្ឋ ៣នាក់បានស្លាប់ដោយការពុលស្រា ហើយនៅពាក់កណ្ដាលខែសីហា កន្លងទៅ នៅឯភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានប្រជាពលរដ្ឋ ៦នាក់ បានស្លាប់ និង ២៤នាក់ទៀតត្រូវបានសង្គ្រោះបន្ទាន់ដោយសារការពុលស្រាផងដែរ៕
0 comments:
Post a Comment