Social Icons

Tuesday, October 11, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

យូ​ម៉ែន​រ៉ាយ​វ៉ច​​ថា​ការ​លាលែង​របស់​លោក​​ប្លាំង​បាន​បង្ហាញ​​ពី​ការ​កៀប​សង្កត់​របស់​រដ្ឋាភិបាល​មក​លើ​សាលា​ក្ដី


អង្គារ 11 តុលា 2011 1:35 PM |  

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូម៉ែនរ៉ាយវ៉ច (H R W ) ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក​ ​បាន​ធ្វើ​ការ​រិៈគន់​ភ្លាមៗ​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​មួយ របស់​ខ្លួន​កាល​ពី​ម្សិលមិញ​​​បន្ទាប់​ពី​ការ​លាឈប់​របស់​លោក ស៊ីហ្វ្រេដ ប្លាំង ដែល​ថា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ ពី​ការ​កៀប​សង្កត់​របស់​រដ្ឋាភិបាល​​មក​លើ​សាលា​ក្ដី ។
លោក ហ្សែន យ៉ារីហ្វី នាយក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វីក​ របស់​យូ​ម៉ែន​រ៉ាយ​វ៉ច បាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​ថា គឺ​វា​បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ហើយ ពី​មូល​ហេតុ ដែល​នាំ​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត ពី​ភាគី​អង្គការ​សហប្រជាជាតិ​រូប​នេះ ដាក់​ពាក្យ​ដើរ​ចេញ​ពី​តួនាទី​របស់​ខ្លួន​​ នោះ​គឺ​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ពីសំណាក់​រដ្ឋាភិបាល​មក​លើ​សាលា​ក្ដី។

ជា​មួយ​គ្នា​នាយក លោក យ៉ារីហ្វី ​ក៏​បាន​ដាក់​ការ​ទាមទារ​ផង​ដែរ​​ដល់​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ធានា​ឲ្យ​បាន​ចំពោះ​ការ​ជម្រះ​ក្ដី​លើ ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​​ស្រប​តាម​ស្តង់​ដារ អន្តរជាតិ ឯករាជ្យ ​ មិន​លំអៀង និង​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​នយោបាយ ។
លោក ស៊ីហ្វ្រេដ ប្លាំង សហ​ចៅក្រម​ស៊ើប​អង្កេត ជន​ជាតិ​អាល្លឺម៉ង់ បាន​ដាក់​ពាក្យ​ទៅ​ការិយាល័យ​អង្គការ​សហ ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​៨តុលា លា​ឈប់​ពី​តួនាទី របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​មាន​អ្នក​​លា​ឈប់​ពី​​តំណែង​នេះ​ពី​រូប​ហើយ​ ដែល​គ្រា​មុន​គឺ​លោក ម៉ាកហ្សែល ឡឺម៉ុង ជន​ជាតិ​​បារាំង។ នោះ​គឺ​ជា​អ្វី ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ផ្នែក​នៃ​ការ​ទទួល​ខុស​ត្រូវ ខាង​សម្បជញ្ញៈ ខណៈ​​ដែល​សាលា​ក្ដី​កូន​កាត់​មួយ​នេះ បាន​ប្រឈម​ចំពោះ​ការ​រិៈគន់​ជា​សាធារណៈ​យ៉ាង​ញាំ​ញី ពី​​អំពើ​ ​ពុក​រលួយ ខ្វះ​ឯករាជ្យ​ភាព និង​ការ​ជៀត​ជ្រែក​ពី​នយោបាយ​នោះ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។