Social Icons

Friday, October 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្រ្តី​សភា​អាមេរិក​អំពាវ​នាវ​ឲ្យ​ទម្លាក់​ឋាន​កម្ពុជា​ទាក់​ទង​ការ​ជួញ​ដូរ​មនុស្ស


សុក្រ 07 តុលា 2011 8:34 AM |  

សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ សភា​ជាន់​ខ្ពស់​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​បរទេស គឺ​លោក អេដ​រ៉យ ​​(Ed Royce ) បាន​ធ្វើ​ការ​អំពាវ​នាវ ឲ្យ​មាន​ការ​បញ្ចុះ​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ឲ្យ​បាន​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​បាន នៅ​ក្នុង​របាយការណ៍​ចំណាត់​ថ្នាក់​របស់​អាមេរិក លើ​ប្រទេស​នានា​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​​ដូរ​មនុស្ស ។



លោក រ៉យ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​​ថ្លែង​ការណ៍ 
ដែល​បាន​ដាក់​បង្ហោះ​តាម​វេបសាយ​របស់​ខ្លួន​កាល​​ពី​​ថ្ងៃ​ពុធ ដោយ​បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​
បញ្ចុះ​ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​​ស្ថិត​​នៅ​លំដាប់​ថ្នាក់​ទី​២ ទៅ​លំដាប់​ទី៣​វិញ ដែល​ជា​ចំណាត់​ថ្នាក់​សម្រាប់​បណ្ដា​ប្រទេស​ដែល​ពុំ​បាន​អនុវត្តន៍​ឲ្យ​បាន​ពេញ​លេញ​ទៅ​តាម​បទដ្ឋាន​​អប្បបរមា​ នៃ​ច្បាប់​ការពារ​ជន​រងគ្រោះ ​ដោយ​សារ​ការ​​ជូញ​ដូរ​មនុស្ស​និង​ដែល​គ្មាន​ឆន្ទៈ​អនុវត្តន៍។បណ្ដា​ប្រទេស​ដែល​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី៣​​អាច​ប្រឈម​​ទៅ​និង​ការ​កាត់​បន្ថយ​ជំនួយ​អាមេរិក។
លោក រ៉យ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ” រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ បាន​គ្រប់​គ្រាន់​ទេ ហើយ​អំពើ​ពុក​រលួយ​ដ៏​រាលដាល​បាន​ធ្វើ​ឲ្យ​ទម្រង់​នៃ​ទេសភាព​សម័យ​ទំនើប​នេះ​កាន់​តែ​ធ្ងន់ធ្ងរ ” ។
ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​បាន​ចេញ​របាយការណ៍​​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ២០១១ កាល​ពី​ខែ​មិថុនា ដោយ​បាន​រក​ឃើញ​ថា ​ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ធំ​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា​​រួម​មាន​​ការ​នាំ​ពលករ​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ការ​ នៅ​តាម​ទូក​នេសាទ ការ​ជួញ​ដូរ​ស្រ្តី​និង​កុមារ​ទៅ​​កាន់​ក្រុង​នានា​ដើម្បី​កេង​ប្រវ័ញ្ច​​ផ្លូវ​ភេទ និង​ការ​បញ្ជូន​ស្ត្រី​រាប់​ពាន់​នាក់ តាម​រយៈ​ភ្នាក់​ងារ​ជ្រើសរើស​​ពល​ករ​ដើម្បី​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​បរទេស ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។