Social Icons

Wednesday, October 12, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សភា​អឺរ៉ុប​ថា កម្ពុជា​មិន​ត្រូវ​ប្រើ​បទ​ញុះញង់​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​ទេ


ពុធ 12 តុលា 2011 5:12 PM |

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​សភា​អឺរ៉ុប នៅ​តែ​បាន​កត់​សម្គាល់​ឃើញ ពី​ភាព​អវិជ្ជមាន​នានា​នៃ​ការ​រំលោភ​បំពាន សិទ្ធិមនុស្ស​និង​ការ​​អនុវត្ត​គោលការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

ក្នុង​របាយ​ការណ៍​នោះ​សភា​អឺរ៉ុប​បាន​ស្ដី​បន្ទោស ពី​ការ​រឹបអូស​យក​ដី​ធ្លី ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ ពួក​អ្នក​មាន​អំណាច​​មាន​លុយ តាម​រយៈ​ប្រព័ន្ធ តុលាការ​មិន​ឯករាជ្យ និង​​មាន​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​​លំនៅ​ដ្ឋាន​​ជា​ប្រព័ន្ធ។
ទាក់ទង​ដល់​ការ​អនុវត្តន៍​​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​វិញ សភា​នេះ​ បាន​លើក​ឡើង​ថា ​មេដឹកនាំ​គណបក្ស​​ប្រឆាំង ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​យន្តការ​ប្រជាធិបតេយ្យ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ទៃ​ទៀត ពួក​គេ​ពុំ​គួ​ត្រូវ​បាន​រដ្ឋាភិបាល​នេះ ប្រើ​ប្រាស់​តុលាការ​ដែល​មិន​​ឯករាជ្យ និង​បទ​ញុះញង់ ដើម្បី​ចោទ​ប្រកាន់​និង​ផ្ដន្ទា​លើ​ពួក​គេ​ឡើយ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។