Social Icons

Wednesday, October 5, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បុគ្គលិក​សណ្ឋាគារ​នៅ​សៀមរាប​ប្រមាណ​៦០​នាក់​ធ្វើ​កូដកម្ម


ដោយ ហង្ស សាវយុត          2011-10-05

ក្រុម​បុគ្គលិក និង​កម្មករ​ប្រមាណ ៦០​នាក់​របស់​សណ្ឋាគារ​អង្គរ​វិឡា​បូតានិកខល រីសត (Angkor Village Botanical Resort) និង​សណ្ឋាគារ​អង្គរ​វិឡា (Angkor Village) ក្នុង​ខេត្ត​សៀមរាប បាន​
ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ជា​លើក​ទី​៣ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​សណ្ឋាគារ​នោះ​ទទួល​យក​បុគ្គលិក ៦៧​នាក់ ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ​​​​ដោយសារ​តែ​ការ​បង្កើត​សហជីព​បាន​ចូល​ធ្វើ​ការ​វិញ។

៥-តុលា-២០១១៖ បុគ្គលិក​និង​កម្មករ​របស់​សណ្ឋាគារ​អង្គរ​វិឡា បូតានិកខល រីសត (Angkor Village Botanical Resort) ប្រមូល​ផ្ដុំ​គ្នា​ឈរ​ស្រែក​ទាមទារ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា និង​ទទួល​យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ​ទៅ​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា កន្លង​ទៅ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ចេញ​សេចក្ដី​សម្រេច និង​បង្គាប់​ឱ្យ​ម្ចាស់​សណ្ឋាគារ Angkor Village Botanical Resort និង​សណ្ឋាគារ​អង្គរ​វិឡា ទទួល​យក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧​នាក់ ដែល​គេ​បាន​បញ្ឈប់​នោះ បាន​ចូល​ធ្វើការ​វិញ ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​បាន​ជំទាស់​ទៅ​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នោះ បណ្ដាល​ឱ្យ​ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​ម្ដង​មក​ហើយ។
ម្ចាស់​សណ្ឋាគារ​​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​បុគ្គលិក​កម្មករ​តាម​រយៈ​ការ​បោះពុម្ព​អក្សរ​លើ​បដា​មួយ​ផ្ទាំង ដែល​ដាក់​តាំង​នៅ​នឹង​មុខ​សណ្ឋាគារ​ថា រយៈពេល ១៧​ឆ្នាំ​មក​ហើយ​សណ្ឋាគារ​អង្គរ​វិឡា បាន​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ស្នាក់​នៅ​នូវ​កន្លែង​មួយ​ដែល​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ មាន​បរិស្ថាន​ស្រស់​ស្អាត ការ​ផ្ដល់​សេវា​ដ៏​ល្អ​បំផុត។ កន្លែង​ដែល​ទេសចរណ៍​មក​ស្នាក់​នៅ និង​លំហែ​កាយ​ ជា​កន្លែង​ដែល​មាន​ភាព​រួសរាយ​រាក់​ទាក់ និង​បរិយាកាស​ស្ងៀមស្ងាត់។ ដូច្នេះ​ដើម្បី​ធានា និង​រក្សា​សេវាកម្ម​នេះ គេ​មិន​អាច​ទទួល​យក​អ្នក​ដែល​មាន​ការ​​ប្រមាថ​ដាក់​ថ្នាំ​ពុល​ក្នុង​អាហារ​ និង​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ ឬ​ក៏​ការ​រំខាន​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សហជីព​បាន​ទេ៕​​​​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។