Social Icons

Thursday, September 1, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ថ្ងៃយួនសម្លាប់ខ្មែរ ៧ មករា ១៩៧៩

ដោយ ខេមរជ័យ
២ / ៩ / ២០១១
ថ្ងៃ ៧ មករា ១៩៧៩ មិនមែនជាថ្ងៃដែលយួនរំដោះខ្មែរទេ ប៉ុន្តែជាថ្ងៃដែលយួនឈ្លានពានខ្មែរ ប្លន់ទ្រព្យសម្បតិ្តខ្មែរ បន្តការសម្លាប់ខ្មែរតាមយុទ្ធសាស្រ្ត ដោយចោទថា ប៉ុល ពត និងបញ្ជូនខ្មែរអោយស្លាប់នៅតំបន់ ក ៥  ទៀត  ។

 យួនបានដាក់កងទ័ព ១២០ ០០០  នាក់ ធ្វើអាណានិគមន៍លើទឹកដីខ្មែរ ហើយកែប្រែនយោបាយតាមស្ថានការណ៍ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ពួនកុម្មុយនិស្តដែលប្រឆាំងយួន ( ខ្មែរក្រហម ) ត្រូវផ្លាស់ប្តូរថ្មី ដោយពួកកុម្មុយនិស្ត ( ខ្មែរក្រហម ) និយមយួន ហើយយួនហាណូយលើកបន្ទុកអោយកាន់អំណាច ដូចមានពួក ហ៊ុន សែន ហេង សំរិន និង ជាស៊ីម ដែល​​​​​​​​​​​​​​​​​​​​​​​​​​​ពេលបន្ចុប្បន្ននេះ ពួកនេះកំពុងតែត្រួតត្រាប្រទេសខ្មែរ ។
ដូចនេះបក្សកុម្មុយនិស្ត ហូជីមិញ បានចាប់ផ្តើមនយោបាយអាណានិគមន៍បែបថ្មីលើប្រទេសខ្មែរ និងប្រទេសលាវ ដោយចាត់ទុកជនជាតិវៀតណាម ភាគច្រើនដែលរស់នៅក្នុងប្រទេសទាំងនេះ ជាជនជាតិខ្មែរ ឬ ជនជាតិលាវ  ។  ការអនុវត្តន៍ផែនការណ៍ដើម្បីត្រួតត្រាខ្មែរនេះ  គេបានបញ្ជូនភ្នាក់ងារយួនកុម្មុយនិស្តដែលបានអប់រំ បណ្តុលបណ្តាលនៅហាណួយរួចហើយ ដើម្បីបង្កើតមុខរបរផ្សេង ៗ ដោយខ្លួនគេនៅក្នុងប្រទេសទាំងនេះ ហើយពេលនេះកូនប្រុង និងកូនស្រីរបស់ជនជាតិយួនទាំងនេះបានរៀបចំដឹកនាំរបៀបកុម្មុនិស្តនៅក្នុងប្រទេសខ្មែរ និង លាវ តាមការអនុញ្ញាតដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្ក្រាបពួកអ្នកប្រឆាំងនិងយួនកុម្មនិស្ត  ចំពោះប្រជាជនយួនបានហូរមករស់នៅលើទឹកដីខ្មែរ ជាជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាង អាណាធិបតេយ្យ មានអត្តសញ្ញាណប័ណ្ណ ជាជនជាតិខ្មែរទៀតផង ដូចជានៅ បឹងទន្លេសាប ច្បារអំពៅ អ្នកលឿង ក្រចេះកំពង់ឆ្នាំង និងកំពង់ចាមជាដើម ការបង្រ្កាបរបស់យួនកុម្មុយនិស្តទៅលើពួនអ្នកប្រឆាំងទាំងពីរប្រទេសដែលគេចោទថាជាបរិវាអាមេរិកកាំង ឬពួកប្រតិកិរិយា គឺគេធ្វើដល់ឬសគល់វាតែម្តង ដែលមានពាក្យស្លោកគេនិយាយថា ជីកស្មៅត្រូវជីសទាំងឬស  មានន័យថាសម្លាប់អ្នកប្រឆាំង បរិវាអាមេរិកកាំងអោយអស់ នេះជាពាក្យមនោគមន៍ដែលយួនសាបព្រោះលើខ្មែរ ដើម្បីអោយខ្មែរសម្លាប់ខ្មែរ ដោយមិនដឹងខ្លួន តែផ្ទុយទៅវិញ យួនជាអ្នកចំណេញក្នុងការលេបទឹកដីខ្មែរ ពេលដែលអ្នកប្រាជ្ញ បញ្ញវន្នខ្មែរស្លាប់អស់ ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។