Social Icons

Friday, September 2, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

គណបក្ស​សិទ្ធិ​មនុស្ស​ថ្កោល​ទោស​ការ​ចាប់​សកម្មជន​ខ្លួន​ចំនួន​២នាក់​នៅ​ខេត្ត​កំពង់ចាម


 
AddInto  AddInto
គណបក្ស ​សិទ្ធិមនុស្ស ដែល​ជា​គណបក្ស​ប្រឆាំង​លំដាប់​ទី២​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ ខ្លួន​សកម្មជន​ខ្លួន​ចំនួន​២រូប​នៅ​ខេត្ត​កំពង់ចាម ដោយ​ថា វា​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។
ស្លាកសញ្ញាគណបក្សសិទ្ធិមនុស្ស
សេចក្តី​ថ្លែង​ការណ៍​ដែល​ដាក់​ចំណង​ជើង​ថា «នៅ​កម្ពុជា​ឲ្យ​តែ​មាន​ការ​រៀបចំ​បោះ​ឆ្នោត មាន​ការ​រំលោភ​សិទ្ធិ​នយោបាយ» បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​២រូប​ដែល​បាន​ធ្វើ​ សកម្មភាព​នយោបាយ​ដោយ​អហិង្សា តាម​គោល​ការណ៍​ប្រជាធិបតេយ្យ គឺ​ជា​រូប​ភាព​នៃ​ការ​រំលោភ​សិទ្ធិ​នយោ​បាយ ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ជា​ការ​រំខាន​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
កាល​ពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃទី​០១ ខែ​កញ្ញា ម្សិលមិញ អាជ្ញាធរ​មូល​ដ្ឋាន និង​ប៉ូលិស​ខេត្ត​កំពង់ចាម បាន​ធ្វើ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​រូប គឺ​លោក ផាន ផា អាយុ​៦៦​ឆ្នាំ ជា​អនុ​ប្រធាន​គណៈកម្មា​ធិការ​ប្រតិបត្តិ​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ឃុំ​ ទន្លេបិទ ស្រុក​ត្បូង​ឃ្មុំ ខេត្តកំពង់ចាម និង​លោក ភូមិ យាន អាយុ​៧១ឆ្នាំ ជា​សកម្មជន​តំណាង​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម ខណៈ​ដែល​សកម្មជន​ទាំង​ពីរ​រូប​នេះ​មាន​ឯកសារ​កាន់​នឹង​ដៃ​អំពី​បញ្ហា​កិច្ច​ សន្យា​ដីសម្បទាន​៩៩ឆ្នាំ​ទៅ​ឲ្យ​ប្រទេស​វៀតណាម។
គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង​ដោយ​គ្រាន់​តែ​សកម្មជន​ថ្នាក់​ឃុំ​របស់​ខ្លួន គឺ​លោក ផាន ផា យក​ឯកសារ​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​បោះឆ្នោត​គោល​នយោបាយ និង​ប្រវត្តិសាស្រ្ត​ខ្មែរ​ទៅ​ប្រគល់​ទៅ​ឲ្យ​សកម្មជន​ថ្នាក់​ភូមិ គឺ​លោក ភូមិ យាន តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​មេភូមិ​មក​ពី​គណបក្ស​កាន់​អំណាច​ឃើញ ក៏​ឆក់​យក​ទៅ​ឲ្យ​ប៉ូលិស ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​ប៉ូលិស​ក៏​នាំ​ខ្លួន​សកម្មជន​ទាង​ពីរ​រូប​នោះ​ទៅ​ឃុំ ​នៅ​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម​តែ​ម្តង។
បើ​តាម​លោក សេង សៀងលី ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​ឲ្យ ​ដឹង​ថា សកម្មជន​ទាំង​ពីរ​រូប​នោះ​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បំបែក​បំបាក់​ សាមគ្គីភាព ចំណង​មិត្ត​ភាព​កម្ពុជា-វៀតណាម៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។