Social Icons

Wednesday, September 14, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រធាន​រដ្ឋ​សភា​យួនមក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ



អគ្គ​លេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ថា ប្រធាន​រដ្ឋ​សភា​យួន លោក ង្វៀន ស៊ីញ ហ៊ុង (Nguyen Sinh Hung) នឹង​អញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់ ២០ កញ្ញា ឆ្នាំ​២០១១ នេះ។
AFP Photo
លោក ង្វៀន ស៊ីញ ហ៊ុង (Nguyen Sinh Hung) ប្រធាន​រដ្ឋ​សភា​យួន
ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក ប្រធាន​រដ្ឋ​សភា​យួន នឹង​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា មាន​ដូច​ជា ចូល​ជួប​គាល់​ព្រះ​មហា​ក្សត្រ នរោត្តម​សីហមុនី ជួប​ជា​មួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
លោក អ៊ិច សំអុល ជា​មន្ត្រី​ជំនួយ​ការ​លោក ហេង សំរិន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា។ លោក​បាន​ឲ្យ​ដឹង​ថា ការ​មក​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​សភា​យួន ​នេះ គឺ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​២ កម្ពុជា-យួន ក្រោយ​ពេល​លោក ង្វៀន ស៊ីញ ហ៊ុង ទើប​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​រដ្ឋ​សភា​យួន និង​ដើម្បី​ចូល​រួម​ក្នុង​មហា​សន្និបាត AIPA (Asean Inter Parliamentary Association) លើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ កញ្ញា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។