Social Icons

Tuesday, September 13, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សំណុំ​រឿង​ក្លែង​ឯកសារ​ដោយ​ក្មួយស្រី​នាយក​រដ្ឋមន្រ្តី​កំពុង​ជាប់​គាំង

អង្គារ 13 កញ្ញា 2011 8:13 AM
 
មេធាវី​ដើម​បណ្តឹង​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា សំណុំ​រឿង​ក្លែង​ឯកសារ​លួច​កាន់​កាប់​ដី​ចំនួន​៥ហិកតា​នៅ​សង្កាត់​កាកាប​ដោយ​ក្មួយស្រី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កំពុង​ជាប់​គាំង​នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ។

លោក កៅ ទី បាន​បន្ត​ថា មូលហេតុ​ដែល​តុលាការ​មិន​ហ៊ាន​ធ្វើ​សេចក្តី​សម្រេច​ប្រឆាំង​ពួក​គេ ព្រោះ​ថា តុលាការ​ភ័យ​ខ្លាច ដោយ​សារ​រឿង​ក្តី​នេះ​ពាក់​ព័ន្ធ​នឹង​សាច់​ញាតិ​របស់​នាយក​រដ្ឋមន្រ្តី។
លោក កៅ ទី មេធាវី​អ្នកស្រី ហួត សារុំ អាយុ​៦៨​ឆ្នាំ ដែល​ដី​របស់​គាត់​ត្រូវ​បាន​កាន់​កាប់​ដោយ​អ្នកស្រី ឌី ព្រឹម ក្មួយ​ស្រី​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​ការ​ក្លែង​ឯកសារ​ដោយ​លោក សេង យាន អតីត​អគ្គនាយក នៃ​នាយកដ្ឋាន​អធិការកិច្ច របស់​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធ​សភា រដ្ឋសភា បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​២ឆ្នាំ​ហើយ ដែល​រឿង​ក្តី​បាន​ដាក់​នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ ប៉ុន្តែ​តុលាការ​មិន​បាន​ជំនុំ​ជម្រះ ឬ​សម្រេច​សេចក្តី​ប្រឆាំង​នឹង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ឡើយ។
កាល​ពី​ឆ្នាំ​២០០៩ តុលាការ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នកស្រី ឌី ព្រឹម និង​លោក សេង យាន ពី​បទ​ទទួល​សំណូក​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់ និង​ទទួល​ប្រាក់​សំណូក​២០​ម៉ឺន​ដុល្លារ ដើម្បី​ចេញ​សេចក្តី​ប្រកាស​ក្លែង​ក្លាយ​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្នុង​ការ​កាន់​កាប់​ដី​ជាង​៥ហិកតា របស់​អ្នកស្រី ហួត សារុំ នៅ​ក្នុង​ភូមិ​កាកាប សង្កាត់​កាកាប ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។