Social Icons

Saturday, September 17, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បងស្រី​ស្លាប់ ប្អូនស្រី​ចូល​ពេទ្យ ដោយសារ​ប្រតិកម្ម ឡេ​លាប​ស្បែក នៅ​ខេត្ត​កំពង់ស្ពឺ

១៦ / ៩/ ២០១១
 នារី​ជា​បង​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង រីឯ​ប្អូនស្រី ត្រូវបាន​គេ​ដឹកយក​ទៅ​សង្គ្រោះ ក្រោយពី​ពួកគេ​ទាំង​២​នាក់​បងប្អូន​បង្កើត នាំគ្នា​ទិញ​ឡេ​លាប​ស្បែក និង​ឲ្យ​អ្នកល​ក់ឡេ ដែល​ជា​ផលិតផល​មកពី​ប្រទេស​វៀតណាម ធ្វើកា​រលាប បកស្បែក ក៏​កើត​ទៅជា​ប្រតិកម្ម​ឡេ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ ស្ថិតនៅ​ភូមិ​ពោធិ​មាស ឃុំ​ត្រាំ​ង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។​ 

មន្ត្រី​មូលដ្ឋាន​បានឲ្យដឹងថា នារី​រងគ្រោះ​ជា​បង ឈ្មោះ ម៉ម សៀក អាយុ ២២​ឆ្នាំ បាន​ដាច់ខ្យល់​ស្លាប់ ក្រោយពី​ធ្វើកា​រ​លាបឡេ​នោះ​។ ចំណែកឯ​ប្អូនស្រី​ឈ្មោះ ម៉ម ស្រីអូន អាយុ ១៩​ឆ្នាំ ជា​កម្មកា រិនី​ចំការពោត HLH នៅ​ស្រុក​ឱ​រ៉ា​ល់​។ នារី​ប្អូន​បាន​សន្លប់ និង​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ​ខេត្ត​កំពង់ស្ពឺ​។​

រីឯ​អ្នកល​ក់ឡេ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ឈ្មោះ ឡោ លី​ហួរ ភេទ​ស្រី ១៨​ឆ្នាំ មាន​ស្រុក កំណើត​នៅ​ភូមិ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។ បច្ចុប្បន្ន​នារី​លក់​ឡេ​នោះ ជួល​ផ្ទះ ស្នាក់ នៅ​ភូមិ​ច្រក​ទៀក ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​ជា​អ្នកលក់​គ្រឿងសំអាង​ចល័ត​។​ 

ជនរងគ្រោះ ជា​ប្អូនស្រី ក្រោយ​ពី​ដឹង​ខ្លួនបានឲ្យដឹងថា ពួក​ខ្លួន​ទាំ​២​នាក់​បងប្អូន បាននាំគ្នា​ទៅ​ទិញ​ឡេ​លាប​ស្បែក និង​ឲ្យ​អ្នក​លក់​ជា​អ្នកធ្វើការលាប បកស្បែក​ឲ្យ ក្នុងតម្លៃ ៤​ម៉ឺន​រៀល​។ បន្ទាប់​ពី​ធ្វើកា​រ​លាបឡេ ជនរងគ្រោះ​ជា​បងស្រី ក៏​មាន​អា​ការៈតឹងទ្រូង ថប់ដង្ហើម ហ៊ឹង​ត្រចៀក ដោយសារ តែ​ប្រតិកម្ម​របស់ឡេ និង​បាន​បណ្ដាលអោយ​នាង​ដាច់ខ្យល់​ស្លាប់​។ រីឯ​ប្អូនស្រី​បាន​សន្លប់ ៕ 
  

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។