Social Icons

Sunday, September 18, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ជម្លោះដីធ្លីនៅខេត្តក្រចេះ អ្នកភូមបិទផ្លូវជាតិលេខ៧


SUNDAY, 18 SEPTEMBER 2011 16:26
ម៉ៃ ទិតថារ៉ា


ក្រចេះ: អ្នក​ភូមិ​ប្រហែល ៥០០​នាក់ មក​ពី​​ ៦​ភូមិ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​បាន​​បិទ​ផ្លូវ​ជាតិ​លេខ ៧ ប្រឆាំង​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម Dau Thieng Cambodia Rubber Development Co., Ltd និង​ក្រុម​ហ៊ុន Dau Thieng Kratie Rubber Development Co., Ltd ដើម្បី​ទាម​ទារ​យក​ដី​ពួក​គេ​ត្រឡប់​មក​វិញ​នោះ បាន​សម្រេច​ចិត្ត​បើក​ផ្លូវ​​ឲ្យ​ចរាចរណ៍​ឡើង​វិញ​ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ​ទាំង​នោះ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ។

រថយន្ត​តូច​ធំៗ​ជាច្រើន​គ្រឿង បាន​ជាប់​គាំង​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៧ នៅ​មុខ​ឃុំ​​ស្វាយជ្រះ តាំង​ពី​ម៉ោ ៨​ព្រឹក​រហូត​
ដល់​ម៉ោង​ជាង ១២​ថ្ងៃ បន្ទាប់​ពី​អ្នក​ភូមិ​​កាប់​ផ្តួល​ដើម​ឈើ​ធំៗ​ដាក់​កាត់​ទទឹង​ផ្លូវ និង​បាន​អង្គុយ​តម្រៀប​គ្នា​នៅ​តាម​ផ្លូវ​នេះ។
លោក យ៉េន គ្រៀត តំណាង​ម្នាក់​របស់​អ្នក​ភូមិ បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​បាន​ឯកភាព​គ្នា​បញ្ឈប់​ការ​រាំង​ខ្ទប់​ផ្លូវ​ហើយ បន្ទាប់​ពី​អភិបាល​រង​ខេត្ត​ក្រចេះ សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ ដោយ​នឹង​ជួប​ប្រជុំ​ជា​មួយ​តំណាង​ក្រុម​ហ៊ុន មេ​ឃុំ និង​អភិបាល​ខេត្ត។
លោក​មាន​ប្រសាសន៍​ថា​៖ «ថ្ងៃ​ស្អែក​នេះ ប្រសិន​បើ​ពួក​គេ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ពួក​យើង​ទេ យើង​នឹង​​ធ្វើ​បាតុកម្ម​ធំ និង​រាំង​ខ្ទប់​ផ្លូវ​រហូត​ដល់​អភិបាល​ខេត្ត​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ពួក​យើង»។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។