សុក្រ 23 កញ្ញា 2011 12:03 PM | សិលាពល
គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានថ្លែងកាលពីម្សិលមិញថា បើទោះបីមានការលើកលែងពីក្រសួង មហាផ្ទៃសម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពក្ដី ប៉ុន្តែពលរដ្ឋខ្មែរជាច្រើនដែលអត្តសញ្ញាណ ប័ណ្ណផុតសុពលភាព ពួកគេត្រូវបានបដិសេធដោយស្មៀនឃុំ-សង្កាត់សម្រាប់ការចុះឈ្មោះបោះឆ្នោតឃុំ- សង្កាត់នៅឆ្នាំក្រោយ។ខុសផ្ទុយពីជនអន្តោប្រវេសន៍យួនដែលត្រូវបានជួយជ្រោមជ្រែង ។
លោក ហ៊ី យឿន សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតពីគណបក្សសមរង្ស៊ី បានថ្លែងនៅក្នុងសន្និ
សិទការសែតមួយឯទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ” យើងបារម្ភថាមានជនជាតិ វៀតណាមជាច្រើន ដែលពុំមានសញ្ជាតិជាខ្មែរ ,ប៉ុន្តែមានអត្តសញ្ញាណប័ណ្ណខ្មែរដើម្បីចុះឈ្មោះបោះឆ្នោត”។
ដោយបានបន្តថា លោកបានទទួលសេចក្ដីរាយការណ៍ពីឃុំ-សង្កាត់មួយចំនួនថាស្មៀនឃុំសង្កាត់ខ្លះកំពុង រារាំងប្រជាពលរដ្ឋដោយខុសច្បាប់ មិនឲ្យចុះឈ្មោះប្រសិនបើពួកគាត់មានអត្តសញ្ញាណប័ណ្ណដែលអស់ សុពលភាព។
លោក យឿនបានចោទថា ជនជាតិយួនដែលរស់នៅលើដីខ្មែរភាគច្រើនខុសច្បាប់ ពួកគេពុំមានការផ្ដល់សញ្ជាតិឲ្យពីមហាក្សត្រកម្ពុជាស្របតាមច្បាប់សញ្ជាតិឡើយ។ហើយទាមទារឲ្យគ.ជ.បពិនិត្យមើលឡើងវិញចំពោះបញ្ហានេះ ។
បើទោះបីច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យតែជនជាតិខ្មែរនិងមានសញ្ជាតិជាខ្មែរស្របតាមច្បាប់ទើបមានសិទ្ធិចុះឈ្មោះបោះឆ្នោតក្ដី។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា នេះមិនមែនជាបញ្ហាដែលខ្លួនត្រូវដោះស្រាយឡើយ។
ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ” ទាំងនេះវាមិនមែនជាតួនាទីរបស់គ.ជ.បក្នុងការពិនិត្យមើលសញ្ជាតិ ឬស៊ើបរកប្រភពដែលបានផ្ដល់សញ្ជាតិដល់អ្នកណាម្នាក់ឡើយ “៕
ពលរដ្ឋខ្មែរនាំគ្នាពិនិត្យមើលឈ្មោះបោះឆ្នោត

0 comments:
Post a Comment