ពុធ 07 កញ្ញា 2011 12:26 PM | ផុន សុភា
ខណៈដែលអនុស្សរណៈស្ដីពីដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា-សៀមបានក្លាយជាឧបសគ្គនៃការបាចទឹកដាក់គ្នា នៅក្នុងសង្គមអ្នកនយោបាយថៃនោះ អតីតឧបនាយករដ្ឋមន្ត្រីមួយរូបនៃរដ្ឋាភិបាលលោកថាក់ស៊ី គឺ លោក ស៊ូរ៉ាគាត សាធីរ៉ាថៃ (Surakiart Sathirathai) បានចេញមុខមកពន្យល់ថាដោយសារតែអនុស្សរណៈស្ដីពីដែនសមុទ្រត្រួតស៊ីគ្នានោះ បានធ្វើឲ្យកម្ពុជាទទួលស្គាល់កោះកុដជារបស់ថៃ។Surakiart Sathirathaiអតីតឧនាយករដ្ឋមន្ត្រីសៀម
លោក ស៊ូរ៉ាគាត ដែលត្រូវបានសម្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៏នោះថា ដោយសារតែអនុស្សរណៈMOUឆ្នាំ២០០១នេះ ហើយ បានធ្វើឲ្យកម្ពុជា សុខចិត្តលុបចោលការទាមទារអធិបតេយ្យភាព លើកោះកុដ (kohkut)ដែលស្ថិតក្នុងដែនសមុទ្រខេត្តកោះកុង។
ការអះអាង នេះ បានធ្វើឡើងបន្ទាប់ពីមានការរុកគួនខ្លាំង កាលពីថ្ងៃចន្ទ ពីគណបក្ស ប្រជាធិបតេយ្យ របស់ លោក អាប់ភីស៊ីត ស្ដីពីផលប្រយោជន៍នៃអនុស្សរណៈនោះ ដែលមានការសង្ស័យថា អាចជាការក្ដោបយកប្រយោជន៍ ហែកចែកគ្នារវាងនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន និង
អតីតនាយករដ្ឋមន្ត្រី សៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
បើយោងតាមការអត្ថាធិប្បាយរបស់បាងកកប៉ុស្តិ៏ថា ដែនសមុទ្រត្រួតស៊ីគ្នាដែលត្រូវបានអះអាងថាជាប្រយោជន៍របស់សៀមនោះ មានទំហំ២៧.៧០០០ គីឡូម៉ែត្រការ៉េ ដែលជាតំបន់ប្រកបដោយ ភោគ ទ្រព្យរ៉ែ ប្រេងកាតនិង ឧស្ម័ន ៕

0 comments:
Post a Comment